ភ្នំពេញៈ បុរសម្នាក់បានឲ្យ រងរបួសធ្ងន់ខណៈជិះម៉ូតូc125បើកវ៉ារថយន្តមួយគ្រឿងហើយជ្រុលទៅបុកនឹងគូទរថយន្តធុនធំចតទុកចោលនៅចិញ្ចើមផ្លូវពីក្រោយ យ៉ាងពេញទំហឹង បណ្ដោយអោយម៉ូតូគាប ជាប់ជាមួយ គូទរថយន្ត ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងែទី៣១ ខែឧសភា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលេខ៩៥ កែងនៅផ្លូវលេខ៣១០ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមប្រភពពត៍មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យ ដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហងុដាឌ្រឹមc125 ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1N-9519 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៩៥ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុ ក៏មានរថយន្តមួយគ្រឿងទៀតហើយបានបើកម៉ូតូវ៉ា ក៏ជ្រុលទៅបុកគូទពីក្រោយរថយន្តធុនធំមួយគ្រឿងចតទុកចោលនៅចិញ្ចើមផ្លូវ ពាក់ស្លាកលេខព្រៃវែង 3A- 0312 យ៉ាងពេញទំហឹង បណ្តាលឲ្យ រងរបួសធ្ងន់ ភ្លាមៗនោះក៏ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗតែម្តង ចំណែកម៉ូតូបានជាប់នៅនឹងគូទរថយន្ត។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែងយករថយន្តនឹងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីដោះស្រាយនៅពេលក្រោយ ៕ ស រស្មី