ព័ត៌មានទាន់ហេតុការណ៍៖

ការដឹកជញ្ជូនតាម drone របស់ Amazon អាចរួមបញ្ចូលស្លាកដឹកជញ្ជូនឆត្រយោង

ចែករំលែក៖

វាមានការលំបាកក្នុងការជឿណាស់ ថាវាមានរយះពេលជិតបីឆ្នាំទៅហើយគិតចាប់តាំងពីក្រុមហ៊ុន Amazon បានប្រកាសផែនការរបស់ខ្លួនដើម្បីផ្តល់ជូននូវការដឹកជញ្ជូនជាកញ្ចប់តាមរយៈ drone ។ ការដឹកជញ្ជូនតាមលំហអាកាសជាលើកដំបូងបានធ្វើឡើងកាលពីខែធ្នូនៅក្នុងចក្រភពអង់គ្លេស និងការលក់រាយដែលបានបន្តទៅសម្រិតសម្រាំងនូវទស្សនៈ ជាមួយនឹងគំនិតទំនើបដើម្បីដាក់លើគ្រឿងដឹកជញ្ជូនតាមការហោះហើរនៅតាមបង្គោលភ្លើងផ្លូវ និងការដាក់ពង្រាយពួកគេពីឃ្លាំងឥវ៉ាន់ហោះហើរ។ នៅក្នុងប៉ាតង់ថ្មីមួយបានរកឃើញដោយ GeekWire ជំហានបន្ទាប់របស់ក្រុមហ៊ុន Amazon គឺជា “ប្រព័ន្ធដឹកជញ្ជូនកញ្ចប់នៅលើអាកាស” ស្លាកដឹកជញ្ជូនមួយដែលរួមបញ្ចូលឆ័ត្រយោងមួយ ដែលអាចធ្វើឱ្យការដឹកជញ្ជូនតាមរយៈគ្រឿងយន្តពីលើអាកាស (UAV) ដែលកាន់តែងាយស្រួលជាងមុន។

ឯកសារប៉ាតង់រៀបរាប់អំពីលក្ខណៈសាមញ្ញមួយដែលលំហូរការងារសំរាប់ដឹកជញ្ជូនតាម drone ឆ័ត្រយោង។ រូបភាពបង្ហាញជំហានដែលរួមបញ្ចូល “ការវេចខ្ចប់ភ្ជាប់ជាមួយស្លាកដឹកជញ្ជូនឆ័ត្រយោង ភ្ជាប់ទៅនឹង drone ចងទៅ និង ទម្លាក់នៅទីតាំងចែកចាយ ។ drone ឆ័ត្រយោងនេះមានប្រពន្ធ័ភ្ជាប់និងកំណត់អោយ drone នេះអាចត្រឡប់មកវិញបានដោយខ្លួនឯង និង មានខ្សែឆ័ត្រយោងជាច្រើន និងមានគម្របបំបែកខ្លួនមួយដែលអាចចុះចតនៅកន្លែងចែកចាយកញ្ចប់ឥវ៉ាន់មួយដែលគ្មានការខូចខាតឬបែកបាក់នោះឡើយ។ នៅក្នុងស្លាកនេះនឹងរួមបញ្ចូលក្រាហ្វិកនិងអត្ថបទដើម្បីរួមបញ្ចូលអាស័យដ្ឋាន សំទុះល្បឿន និង ពត៌មានលើកញ្ចប់ឥវ៉ាន់ ។ ប្រព័ន្ធនេះអាចរួមបញ្ចូលទាំងរណបមួយ ដើម្បីការពារពីការវិលខ្សែជំពាក់ជំពិនក្នុងអំឡុងពេលចុះទំលាក់ឥវ៉ាន់ណាមួយ។ នេះពិតជាវិធីដឹកជញ្ជូនដ៏អស្ចារ្យមួយដែលពីមុនមកមិនធ្លាប់មាននោះទេ តែយើងសង្ឃឹមថា នឹងអាចដំនើរការទោមុខយ៉ាងរលូន ៕ ហេង លក្ខិណា


ចែករំលែក៖