ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន LG បានដាក់លក់ Projector ឡាស៊ែរមួយដែលមានតំលៃ$ 1,500

ចែករំលែក៖

Projector ឡាស៊ែរនេះមិនមានតំលៃថោកប៉ុន្មានទេ វាមានតំលៃលើសពីយើងគិតទុកទៅទៀត។ Projector ProBeam នេះមានទំងន់ 4.6 ផោន ដែលមានពន្លឺ 2.000 lumen និងផលិតរូបភាពទំហំធំដូចជា 120 អ៊ីញនៅក្នុងកម្រិត 1080p មួយ។ Projector នេះមានរន្ធ HDMI, សំឡេងចេញក្រៅនិងរន្ធ USB ត្រូវបានរួមបញ្ចូលផងដែរ។ វាបានភ្ជាប់មកជាមួយនឹងប៊្លូធូស, ដូច្នេះអ្នកអាចតភ្ជាប់ជាមួយនឹងកាស ឬ speaker របស់អ្នកបានទៀត។ Projector នេះប្រើប្រតិបត្តិការ webOS ផ្ដល់ឱ្យអ្នកនូវ smart TV features ដែលងាយស្រួលប្រើប្រាស់ ។ ក្រុមហ៊ន LG បានដាក់លក់ ProBeam ហើយនៅក្នុងថ្ងៃនេះក្នុងតំលៃ $ 1,500 នៅតាមបណ្ដាហាងអនឡាញដូចជា Newegg និង B&H ។ តែគិតមើលទៅតំលៃនេះវាថ្លៃជាង Projector ធម្មតាទៅទៀត ៕ ហេង លក្ខិណា


ចែករំលែក៖