ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោថ្លែងថា ទំនាក់ទំនងរវាងក្មួយអ៊ិត សេដ្ឋា ជាមួយសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រៀបដូចឪពុក ម្តាយ និងកូន

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងលើបណ្តាញសង្គមហ្វេសប៊ុកកាលពីយប់ថ្ងៃទី៦ ខែមិថុនាថា ទំនាក់ទំនងរវាងលោកអ៊ិត សេដ្ឋា ជាមួយនឹងសម្តេច ព្រមទាំងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រៀបដូចឪពុក ម្តាយ និងកូន ។

សម្តេចតេជោបានថ្លែងថា៖ «ក្មួយ អ៊ិត សេដ្ឋា ពេលនះរូបកាយក្មួយបានបាត់ពីភពផែនដីនេះរួចទៅហើយបន្សល់ទុក តែការស្តាយ ស្រណោះពីមនុស្សជាច្រើនដែលបានរាប់អានក្មួយ។

ប្រមាណ២០ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងក្មួយជាមួយពូនិងមីងប្រៀបដូចឪពុក ម្តាយនិងកូន។ ពូនៅចាំបាននូវអ្វីៗដែលក្មួយបានរៀបរាប់តាមលិខិត តាមទូរស័ព្វនិងការជួបក្មួយផ្ទាល់នៅផ្ទះពូនាឆ្នាំ២០១៥។ ពូនៅចាំបាននូវសំណូមពរដែលក្មួយបានសុំមកពូដើម្បីកសាងសាលារៀនដែលក្មួយធ្លាប់រៀន ម្តាយក្មួយធ្លាប់បង្រៀន និងកសាងទីអារ៉ាមនៅភូមិកំណើតរបស់ក្មួយ។

ក្មួយប្រុស ពេលក្មួយកំពុងត្រូវការសង្គ្រោះ និងរហូតពេលក្មួយចែកឋានពូកំពុងស្ថិតក្នុងពេលវេលារវល់ បំផុត គឺចំថ្ងៃបោះឆ្នោត។ តែទោះយ៉ាងណាមីងបានធ្វើទំនាក់ទំនងជាប្រចាំជាមួយ លោក ហ៊ុយ វណ្ណះ ដើម្បីបានដឹងពីស្ថានភាពរបស់ក្មួយ។

ការបាត់បង់ក្មួយប្រៀបដូចជាការបាត់បង់កូនប្រុសម្នាក់ដែលពុកនិងម៉ែនឹងរួមចំណែកជាមួយអ្នករាប់អានកូនជួយចិញ្ចឹមបីបាច់ចៅប្រុស ស្រីដែលនៅកំព្រានោះឡើយ ។

លាគ្នាពីឋានខុសគ្នាដោយទឹកភ្នែកណាកូនប្រុសពុក» ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖