ភ្នំពេញ : ជនសង្ស័យម្នាក់ក្នងចំណោមបក្ខពួក២នាក់ ត្រូវសមត្ថកិច្ចបុ៉ស្តិ៍បឹងកេងកង២ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់ទួរស័ព្ទដៃមា៉ក iPhone 6 ពីស្រ្តីម្នាក់បានសម្រេច បង្កការភា្ញក់ផ្អើលកាលវេលាមោ៉ង២រសៀល ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០១៧តាម បណ្ដោយ ផ្លូវ មុនីវង្ស សង្កាត់ បឹង កេងកង ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យ មានឈ្មោះ ឌួង សុហួរ ភេទ ប្រុស អាយុ ១៦ឆ្នាំ មុខរបរ សិស្សសង្កាត់ បឹងសាឡាន ខណ្ឌ ទួលគោក ជា អ្នក បើក ម៉ូតូ ។ ជនរងគ្រោះឈ្មោះ បា៉ សុធារា៉ ភេទស្រីអាយុ ២៤ឆ្នាំ ស្នាក់ នៅ ម្ដុំផ្សារP C សង្កាត់បឹងទំពុង ខណ្ឌមានជ័យ ។
បើតាមប្រភពពត៌មានពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនដោយមុនកើតគាត់បានចេញពីញាំអីជាមួយមិត្តភក្តិ ហើយបម្រុងមកធ្វើការវិញបានជិះម៉ូតូមួយគ្រឿងមា៉ក ស្មាសវី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DG.6166 ពេលមកដល់ចំណុចផ្លូវកើតហេតុខាងលើ ក៏ស្រាប់តែមានជនសង្ស័យ២នាក់ ជិះមូ៉តូ១គ្រឿងម៉ាក សង់ សេ125 ពណ៍ស ស្លាកលេខសៀមរាប1B.7092 ស្របទិសគ្នាមកពីក្រោយ ក៏ធ្វើសកម្មភាពឆក់ទួរស័ព្ទដៃមា៉ក iPhone 6 បានសម្រេច ភ្លាមៗនោះ ក៏ត្រូវមានអ្នករត់មូ៉តូឌុបបានដេញតាមពីក្រោយធ្វើឲ្យក្រុមជនសង្ស័យភ័យបណ្ដោយឲ្យដួលមូ៉តូ ក៏ត្រូវអ្នករត់មូ៉តូឌុបដេញចាប់បានម្នាក់ ខណះនោះក៏ត្រូវសមត្ថកិច្ចបុ៉ស្តិ៍បឹងកេងកង២ បានមកដល់ផងដែរ ក៏បាននាំខ្លួនជនសង្ស័យទៅបុ៉ស្តិ៍បឹងកេងកង២។ ចំណែកបក្ខពួកម្នាក់ទៀតបានយកទួរស័ព្ទដៃមា៉កiPhone 6រត់គេចខ្លួនបាត់ ។
បច្ចុប្បន្នជនសង្ស័យ រួមនឹងម៉ូតូត្រូវបានកម្លាំងនគរបាលបុ៉ស្តិ៍បឹងកេងកង២ នាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីសួរនាំចាត់ការតាមនីតិវិធី៕ ស រស្មី