ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែន អរគុណសារជាថ្មី ដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដែលនៅតែជឿជាក់និងបានបោះឆ្នោតគាំទ្រ «គណបក្សប្រជាជនកម្ពុជា» តែមួយគត់

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែមិថុនា តាមបណ្តាញសង្គមហ្វេសប៊ុក បានថ្លែងអរគុណសារជាថ្មី ដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដែលនៅតែជឿជាក់និងបានបោះឆ្នោតគាំទ្រ «គណបក្សប្រជាជនកម្ពុជា» តែមួយគត់ ។
សម្តេចថ្លែងថា៖ «សូមអរគុណសារជាថ្មី ដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដែលនៅតែជឿជាក់និងបានបោះឆ្នោតគាំ ទ្រ «គណបក្សប្រជា ជនកម្ពុជា» តែមួយគត់ តាំងពីអាណត្តិមុនៗមកទល់ការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤នេះ។ លទ្ឋផល បឋមនៃការបោះឆ្នោតគឺបានបញ្ជាក់ច្បាស់ថា ពលរដ្ឋ កម្ពុជាភាគ ច្រើនលើសលប់បំផុតគាំទ្រសន្តិភាព និងការអភិវឌ្ឍក្រោមការ ដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន។

ប្រជាពលរដ្ឋបានឃើញច្បាស់នូវស្នាដៃ និងសមិទ្ឋផលជាតិជាច្រើនត្រូវបានកើតឡើងក្រោមការដឹកនាំ របស់ សម្តេចតេជោ ដែលបានផ្តល់នូវទំនុកចិត្ត និងការគាំទ្រយ៉ាងច្រើនលើសលប់​បំផុតពីប្រជាពលរដ្ឋដែលធានាបាននូវជ័យជំនះទាំងសម្រាប់អាណត្តិនេះ និងនៅអណត្តិក្រោយៗទៀត។ កម្ពុជាត្រូវតែបោះ​ជំហានទៅមុខដើម្បីវិបុលភាពសម្រាប់ប្រទេសជាតិទាំងមូល។

សូមជូនពរបងប្អូនប្រជាពលរដ្ឋជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា» ៕

ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖