ព័ត៌មានទាន់ហេតុការណ៍៖

Manchester United យកឈ្នះReal Madrid មកឈរលេខរៀងទីមួយ ក្នុងចំណោមក្លិបមានតម្លៃខ្ពស់ជាងគេ

ចែករំលែក៖

បើយោងទៅតាមទស្សនាវត្តដីពាណិជ្ជកម្ម Forbes ក្លិបបិសាចក្រហម Manchester United បានឡើងមកឈរលេខរៀងទី១វិញហើយក្នុងចំណោមក្រុមដែលមានតម្លៃខ្ពស់ជាងគេបង្អស់។

ក្លិបបិសាចក្រហមបានដណ្តើមតំណែងពីក្លិប Real Madrid ដែលឈរលេខរៀងទី១ក្នុងរយៈពេល៤ឆ្នាំជាប់ៗគ្នាកន្លងទៅនេះ។ ក្រុម Manchester United មានតម្លៃរហូតដល់ទៅ3,69ពាន់លានដុល្លារអាមេរិក។ ក្រុមលេខពីរគឺក្លិបអេស្ប៉ាញ  Barcelonaដែលមានតម្លៃ3,64ពាន់លានដុល្លារអាមេរិក ហើយក្លិបReal Madrid ឈរលេខរៀងទី៣វិញម្តងដោយមានតម្លៃ3,58ពាន់លានដុល្លារអាមេរិក។

ក្លិបនៅអង់គ្លេសចំនួន៦ឈរក្នុងចំណោមក្លិបមានតម្លៃខ្ពស់កំពូលទាំង១០ដូចជា Manchester City, Arsenal, Chelsea, Liverpool និង Tottenham ដែលរួមទាំងManchester United។

ខាងក្រោមនេះគឺជាតារាងក្លិបទាំង២០ដែលមានតម្លៃខ្ពស់ជាងគេបង្អស់៖

  • Manchester United $3.69 ពាន់លានដុល្លារអាមេរិក។
  • Barcelona $3.64 ពាន់លានដុល្លារអាមេរិក។
  • Real Madrid $3.58 ពាន់លានដុល្លារអាមេរិក។
  • Bayern Munich $2.71 ពាន់លានដុល្លារអាមេរិក។
  • Manchester City $2.08 ពាន់លានដុល្លារអាមេរិក។
  • Arsenal $1.93 ពាន់លានដុល្លារអាមេរិក។
  • Chelsea $1.85 ពាន់លានដុល្លារអាមេរិក។
  • Liverpool $1.49 ពាន់លានដុល្លារអាមេរិក។
  • Juventus $1.26 ពាន់លានដុល្លារអាមេរិក។
  • Tottenham $1.06 ពាន់លានដុល្លារអាមេរិក។
  • Paris St-Germain $841លានដុល្លារអាមេរិក។
  • Borussia Dortmund $808លានដុល្លារអាមេរិក។
  • AC Milan $802លានដុល្លារអាមេរិក។
  • Atletico Madrid $732លានដុល្លារអាមេរិក។
  • West Ham $634លានដុល្លារអាមេរិក។
  • Schalke 04 $629លានដុល្លារអាមេរិក។
  • Roma $569លានដុល្លារអាមេរិក។
  • Inter Milan $537លានដុល្លារអាមេរិក។
  • Leicester City $413លានដុល្លារអាមេរិក។
  • Napoli $379លានដុល្លារអាមេរិក ៕ ដេវីត


ចែករំលែក៖