ខេត្តកំពង់ស្ពឺ ៖ ខេត្តកំពង់ស្ពឺដែលជា ទីតាំងឈរជើងរបស់លោក ឆាយ ថន និងលោក ហ៊ុន ម៉ានី ជាតំណាងរាស្ដ្រគណ បក្សប្រជាជនកម្ពុជា និងក្រុមការងារបាន កើនឡើងសំឡេងឆ្នោតរហូតដល់ជាង ៦.៣ម៉ឺនសំឡេងសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០១៧នេះ។ រីឯគណបក្សសង្គ្រោះ ជាតិបានថយចុះសំឡេងគាំទ្ររហូតដល់ជាង១,៤ម៉ឺនសំឡេង។ ដូច្នេះគណបក្ស ប្រជាជនបានឈ្នះគណបក្សសង្គ្រោះជាតិ សម្រាប់ការបោះឆ្នោតលើកនេះមានរហូតដល់ជាង៧ម៉ឺនសំឡេងឯណោះ ។
សម្រាប់ខេត្តកំពង់ស្ពឺការបោះឆ្នោតនៅ ឆ្នាំ២០១៧នេះគណបក្សប្រជាជនកម្ពុជា បានទទួលដំណែងជាមេឃុំ ចៅសង្កាត់ រហូតដល់៧៨ឃុំ-សង្កាត់។ រីឯគណបក្ស សង្គ្រោះជាតិទទួលបានដំណែងជាមេឃុំ ចៅសង្កាត់ត្រឹមតែ៩ប៉ុណ្ណោះ ។
យោងតាមលទ្ធផលបឋមក្រៅផ្លូវការបានបង្ហាញថា ការបោះឆ្នោតឆ្នាំ២០១៧ នេះសម្រាប់ខេត្តកំពង់ស្ពឺគណបក្សប្រជា ជនកម្ពុជាទទួលបានសំឡេងគាំទ្ររហូត ដល់២៤៣.២៦០សំឡេង ពោលគឺមានការ កើនឡើងរហូតទៅដល់៦៣.១៦១សំឡេងបើប្រៀបធៀបការបោះឆ្នោតកាលពីឆ្នាំ ២០១៣ ។
ចំណែកគណបក្សសង្គ្រោះជាតិវិញ បានបាត់បង់សំឡេងគាំទ្រ ពោលគឺការ បោះឆ្នោតលើកនេះទទួលបាន១៧២.៨៤៥សំឡេងគឺមានការថយចុះចំនួន១៤.០២២ សំឡេងបើប្រៀបធៀបការបោះឆ្នោតចេញដោយ គ.ជ.ប. កាលពីឆ្នាំ២០១៣ដែល ទទួលបាន១៨៦.៨៦៧សំឡេង ។
លទ្ធផលខាងលើនេះបានផ្ទៀងផ្ទាត់ទៀតថា ការបោះឆ្នោតឆ្នាំ២០១៣គណ បក្សប្រជាជនកម្ពុជាចាញ់សំឡេងគាំទ្រ គណបក្សសង្គ្រោះជាតិត្រឹមតែ៦.៧៦៨ សំឡេង ប៉ុន្ដែការបោះឆ្នោតលើកនេះគណបក្សប្រជាជនកម្ពុជា បែរជាឈ្នះគណបក្សសង្គ្រោះជាតិរហូតដល់ ៧០.៤១៥សំឡេង គឺមានចំនួនកើនឡើងយ៉ាងខ្លាំងតែម្ដង។
សូមជំរាបថា ការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ដែលបានបញ្ចប់ទៅក្នុងស្ថានភាពបរិយាកាសល្អប្រសើរមានការទទួលស្គាល់ពីប្រជាពលរដ្ឋ អ្នកសង្កេតការណ៍ ជាតិ និងអន្ដរជាតិនោះជាលទ្ធផលប្រជា ពលរដ្ឋចំនួន៧.០៤០.៥៩៤នាក់ ស្នើនឹង ៨៩,៥២ភាគរយក្នុងចំណោមប្រជាជនដែល បានចុះឈ្មោះបោះឆ្នោតចំនួន៧.៥៦៥.០៣៣នាក់បានអញ្ជើញទៅបោះឆ្នោត ៕ ហេង សូរិយា