បន្ទាយមានជ័យ៖ អាជ្ញាធរកម្ពុជា-ថៃ បើកកិច្ចប្រជុំរកដំណោះស្រាយបញ្ហាពលករខ្មែរ១៣នាក់ និងប្រជាពលករដ្ឋកម្ពុជា ឃាត់រថយន្តដឹកដំឡូងថៃចំនួន២៦គ្រឿង ដើម្បីជួយសម្រួលពន្លឿនឲ្យមានការដោះលែងពលករខ្មែរមកវិញ និងរថយន្តដឹកដំឡូងថៃឲ្យដំណើរការរកស៊ីធម្មតាវិញ ។ ការបើកកិច្ចប្រជុំធ្វើឡើងកាលពីវេលាម៉ោង៩និង០០នាទីព្រឹក ថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០១៧ ស្ថិតនៅសាលាស្រុកថាប់ស្យា ខេត្តសាកែវ ប្រទេសថៃ ។
នៅក្នុងកិច្ចប្រជុំដើម្បីរកដំណោះស្រាយបញ្ហាពលករខ្មែរប្រុសស្រី១៣នាក់ និងរថយន្តថៃ ដែលជាប់គាំងនៅច្រកទ្វារតំបន់បឹងត្រកូននោះ ភាគីកម្ពុជាដឹកនាំដោយលោកប្លែក រ៉ាវី អភិបាលស្រុកថ្មពួក មន្ត្រីច្រកគ្រប់ស្ថាប័ន និងសាច់ញ្ញាតិជនរងគ្រោះផងដែរ។ ចំណែកភាគីថៃមានលោកអារ៉ា យានថាយ៉ៃ អភិបាលស្រុកថាស្យា រូមន្ត្រីពាក់ពន្ធ័កម្ពុជា ថៃ ប្រហែល៣០នាក់។
លោក ប្លែក វ៉ារី អភិបាលស្រុកថ្មពួកបាន បានលើកឡើងជាមួយភាគីថៃថា សុំឲ្យមានការសម្រួលយ៉ាងណា ឲ្យពលរដ្ឋកម្ពុជារួចពីការឃុំឃាំង ត្រឡប់មកផ្ទះវិញ ឲ្យបានឆាប់រហ័ស ហើយលោកអភិបាលស្រុកទាំងពីរ បានបញ្ជាក់ និងសន្យាថានឹងនាំយកពលករខ្មែរមកវិញនៅម៉ោង ៤រសៀលថ្ងៃដដែលនេះ ។
ភាគីថៃ លោក អារ៉ាយ៉ាន ថាយ៉ៃ អភិបាលស្រុក ថាប់ស្យា បានឲ្យដឹងថា យើងប្រជុំនៅពេលនេះ គឺប្រជុំដោះស្រាយនូវបញ្ហាចំពោះពលរដ្ឋខ្មែរ១៣នាក់ ពីរឿងធំទៅជាតូចវិញ ហើយការចាប់ខ្លួននេះគឺខាងក្រសួងការងារបានពិនិត្យមើលថា ក្រុមហ៊ុនថៃខុសច្បាប់។ ចំពោះរឿងខាងលើនេះ ខាងកម្លាំងអធិការគេជាអ្នកចាប់តែអាជ្ញាធរថៃ ក៏បានយកចិត្តទុកដាក់ដែរ ហើយវាជារឿងរបស់តុលាការត្រូវដោះស្រាយតាមច្បាប់។ ដោយសារបញ្ហាខាងលើនេះ ធ្វើឲ្យខាងភាគីកម្ពុជាមិនសប្បាយចិត្ត និងឃាត់រថយន្តដឹកដំឡូងថៃមិនឲ្យចូលមកថៃ ជាថ្នូរនឹងការដោះលែងពលករខ្មែរ១៣នាក់ទៅវិញ។
សូមបញ្ជាក់ថា៖ ពលករខ្មែរទាំង១៣នាក់ ដែលសមត្ថកិច្ចថៃចាប់ត្រូវបានដោះលែងមកវិញ ដោយបង់ប្រាក់ ធានាខ្លួនពីតុលាមកក្នុង១នាក់ចំនួន៣ពាន់បាត(ប្រាក់ថៃ) សរុប៣៩០០០បាត ដោយអាជ្ញាធរកម្ពុជា សហការជាមួយអាជ្ញាធរថៃចេញម្ខាងពាក់កណ្តាល ។ បន្ទាប់ពីមានកិច្ចប្រជំុបានរំសាយអស់រយៈពេល១០ម៉ោង ពលករប្រុស ស្រីទាំងអស់ត្រូវបានដោះលែងនៅវេលាម៉ោង៦និង៣២នាទីល្ងាច់ថ្ងៃដដែល ។
ចំណែករថយន្តថៃ ដែលដឹកដំឡូងនៅច្រកទ្វារតំបន់ដែលសាច់ញាតិជនរងគ្រោះរារាំងមិនឲ្យចេញទៅប្រទេសថៃជាថ្មូរដោះលែងជនរងគ្រោះនោះ នៅល្ងាចថ្ងៃដដែល ក៏ខាងសាច់ញ្ញាតិជនរងគ្រោះបើកបារ៉ាសឲ្យចរាចរណ៍ចូលទៅប្រទេថៃវិញដែ ។
គួរបញ្ជាក់ថា ពលករប្រុស ស្រី ១៣នាក់ ត្រវសមត្ថកិច្ចថៃចាប់កាលីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅនៅក្មុងស្រុថាបស្យាខេត្តស្រះកែវ(ថៃ) រីឯ រថយន្តថៃដែលសាច់ញ្ញាតិជនរងគ្រោះរារាំមិនឲ្យចូលទៅប្រទេសថៃក៏បានធ្វើឡើងនៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧នេះដែរ ៕ វណ្ណា