ព័ត៌មានទាន់ហេតុការណ៍៖

មេប៉ុស្ដិ៍នគបាលអន្តោប្រវេសន៍ច្រកទ្វារអន្ដរជាតុអូស្មាច់កំពុងតែល្បីខាងជំរិតពលរដ្ឋយកប្រាក់តាមការផ្ដល់ប័ណ្ណព្រំដែន

ចែករំលែក៖

ខេត្តឧត្តមានជ័យ: លោកវរៈសេនីយ៍ឯក ខូង ទីន មេប៉ុស្ដិ៍នគបាលអន្តោប្រវេសន៍ ប្រចាំនៅច្រកទ្វារអន្ដរជាតិអូស្មាច់ ខេត្តឧត្តមានជ័យ កំពុងរងការរិះ ពីប្រជាពលរដ្ឋទូទៅនៅច្រកទ្វារអន្តរជាតិអូស្មាច់ ថាកំពុងតែប្រើប្រាស់មន្រ្ដីក្រោមឱវាទ ព្រួតដៃគ្នាអារ.កខ្យងសម្រក់យកឈាម។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ ប្រជាពលរដ្ឋម្នាក់ ឈ្មោះចាន់ សុភា អាយុ៣៧ឆ្នាំ មកពីខេត្តសៀមរាប បានលើកឡើងថា រូបគាត់បានធ្វើប័ណ្ណព្រំដែនមួយក្បាលអស់៧ម៉ឺនរៀល តាមការទាមទាររបស់មន្រ្តីនគរបាលដែលបានផ្ដល់ប័ណ្ណ។

ប្រជាពលរដ្ឋជាច្រើននាក់ផ្សេងទៀត ក៏បានលើកឡើងដូចគ្នានេះដែរ ដោយសារតែលោក ខូង ទីន មេប៉ុស្ដិ៍នគបាលអន្តោប្រវេសន៍ដោយយកតួរនាទីស្ថាបណ្ណ័របស់ខ្លួនមកធ្វើអជីវកម្មលើខ្នងរាស្រ្ដដោយធ្វើការគាបសង្កត់ធ្វើបាបទារប្រាក់តាមតែបបូមាត់និងអំពើចិត្តរបស់ខ្លួនបានធ្វើអោយប្រជាពលរដ្ឋរស់នៅសង្កាត់អូស្មាច់ក្រុងសំរោងខេត្ដមានជ័យនិងប្រជាពលរដ្ឋមកពីតាមបណ្ដាខេត្ដផ្សេងមិនពេញចិត្ត។

ប្រជាពលរដ្ឋជាច្រើននាក់បានសូមអំពាវនាវដល់ក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាពិសេសឯកឧត្តមសរថាវីអភិបាលនៃគណះអភិបាលខេត្ដឧត្តមានជ័យជួយសម្រួលដល់នគបាលអន្តោប្រវេសន៍ប្រចាំនៅច្រកទ្វារអន្តរជាតិអូស្មាច់អនុវត្តទៅតាមសៀវភៅបន្ទុកដែលជាអនុក្រិដ្ឋរបស់ក្រសួងផង។

បើធ្វើអ្វីតាមតែបបូរមាត់ និងតាមតែចិត្តទាមទារចង់បាន បំពានច្បាប់ដើម្បីបំពេញតម្រូវការមេអង្គភាព និងបក្ខពួករបស់ខ្លួនបែបនេះ ងាប់រាស្រ្ដខ្មែរអស់។

ពួកគាត់បន្ដថា អ្នកចូលទៅស្រុកថៃ សុទ្ធតែអ្នកក្រីក្រ និងអ្នកទៅព្យាបាលជំងឺទាំងអស់។

លោករវះសេនីយ៍ឯកខូង ទីន បានឲ្យដឹងតាមទូសព្ទ័នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ថា លោកយកតែ២៥.០០០រៀលតែប៉ុណ្ណោះ។ ដោយឡែកពលរដ្ឋរាប់រយនាក់ បានលើកឡើងថា សៀវភៅមួយក្បាលអស់៧ម៉ឺនរៀលឯណោះ។ រីឯមន្រ្ដីនគរបាលនៅកន្លែងផ្ដល់ប័ណ្ណបាននិយាយថា ក្នុងមួយនាក់៧ម៉ឺនរៀលទូទៅមិនអាចយកតាមសៀវភៅបន្ទុកបានទេ នេះជាបទបញ្ជារបស់មេ ៕ ប៉ែន នួន


ចែករំលែក៖