ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំបុកម៉ូតូនិងកិនពីលើស្លាប់ម្នាក់នៅខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ យុវជនម្នាក់គេហៅឈ្មោះ អានៀង មានទីលំនៅចំណុចភ្នំតាង៉ោល ស្ថិតក្នុងភូមិអូត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់បានស្លាប់នៅនឹងកន្លែង ក្នុងខណៈកំពុងបើកបរម៉ូតូវ៉េវឆ្លាមបានបត់ឆ្វេង ហើយត្រូវរថយន្តធន់ធំមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ3B 7442 បានបុកកីនចំក្បាលក្នុងទិសដៅស្របគ្នា (វាលរេញ-ស្ទឹងហាវ) នៅម៉ោង៦និង២០ព្រឹក៩ ខែមិថុនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវសម្តេចសង្ឃ(វាលរេញ-ស្ទឹងហាវ)ចន្លោះស្ពាន១២-១៣ ស្ថិតក្នុង ភូមិ(ខ)៣ ឃុំសំរុង ស្រុកព្រៃនប់។

រថយន្តក្រោយពីកើតហេតុបានបោលទៅមុខជាង១គីឡូម៉ែត្រ អ្នកបើកបរបានឈប់រត់គេចខ្លួតបាត់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖