អរគុណបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមថែរក្សាការពារសន្តិភាព និងមានជំនឿទុកចិត្តចំពោះការ ដឹកនាំប្រទេសរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានប្រែក្លាយកម្ពុជាពីគំនរផេះផង់ មកជាប្រទេស រីកចម្រើនដូចដែលយើងទាំងអស់គ្នាបានឃើញនឹងភ្នែកស្រាប់។
នៅពេលដែលកម្ពុជាកំពុងសប្បាយរីករាយអបអរសាទរនឹងសន្តិភាព និងវឌ្ឍនៈភាពសង្គម គឺមាន ប្រទេសមួយចំនួនកំពុងប្រឈមនឹងសង្រ្គាម និងអស្ថេរភាពសង្គម ដែលកម្ពុជាយើងធ្លាប់បានឆ្លងកាត់ យ៉ាងជូរចត់បំផុត។
អរគុណបងប្អូនដែលមានជំនឿទុកចិត្តយ៉ាងរឹងមាំ នឹងគាំទ្រឥតងាករេដល់ការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដើម្បីបន្តការកសាង និងអភិវឌ្ឍន៍កម្ពុជាអោយក្លាយជាប្រទេសរីកចម្រើនសប្បូរសប្បាយ នៅក្នុងតំបន់អាស៊ីនេះ៕
ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ