ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូទៅយកកូនមើលបាល់ទាត់នៅស្តាតអូឡាំពិត បានពាក់កណ្ដាលផ្លូវត្រូវចោរឆក់កាបូបបានសម្រេច តែប្រជាពលរដ្ឋចាប់បានជនសង្ស័យមកវិញ

ចែករំលែក៖

ភ្នំពេញ ៖ ស្រ្តីម្នាក់បានជិះម៉ូតូចេញពីផ្ទះទៅយកកូននៅស្តាតអូឡាំពិត តែបានពាក់កណ្ដាលផ្លូវត្រូវចោរឆក់កាបូបបានសម្រេចនិងបណ្ដាលឲ្យដួល រលាត់ដៃ/ជើង រងរបួសស្រាល បង្កឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ត្រង់ចំណុចក្បែរ៉ារទេសភ្លើង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយភ្លាមៗប្រជាពលរដ្ឋក៏ចាប់បានជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់មកវិញផងដែរ។

ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ សុធា បេប៊ី អាយុ១៦ឆ្នាំ មុខរបរជាសិស្ស នៅសាលាអន្តរទេវី ក្នុងថ្នាក់ទី ១២B ស្នាក់នៅផ្ទះលេខ32A ផ្លូវលេខ១៩៨៩ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយជិះម៉ូតម៉ាក ស៊ុយសុគីឡែត ពណ៌ខ្មៅ គ្មានស្លាកលេខ រីឯបក្សពួកម្នាក់ទៀតមិនស្គាលអត្តសញ្ញាណនោះទេ ។ ចំណែកស្រ្តីរងគ្រោះមានឈ្មោះម៉ា ពៅ អាយុ៤៧ឆ្នាំ មុនរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៥៤s ផ្លូវលំ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ដោយជិះម៉ូតូម្នាក់ឯង ។

តាមសម្តីស្រ្តីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុខណៈដែលគាត់ជិះម៉ូតូចេញពីផ្ទះបំណងទៅយកកូននៅស្ទាតអូឡាំពិត ដោយ ធ្វើដំណើរតាមដងផ្លូវព្រះមុន្នីវង្ស ទិសដៅពីជើងទៅត្បួង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមាន ជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នា តាមពីក្រោយ ក៏ធ្វើសកម្មភាពឆក់យកកាបូបសបយួរដៃ ដែលគាត់ពាក់នៅក្បាលម៉ូតូបានសម្រេច និងបណ្ដាលឲ្យស្ត្រីជនរងគ្រោះដួលរលាត់ដៃ រងរបួសស្រាល ហើយភ្លាមៗជនសង្ស័យក៏បានជិះម៉ូតូប្រញ៉ាប់ប្រយ្ញាខ្លាំងពេក ក៏ទៅបុកគូទរថយន្តដែលកំពុងធ្វើដំណើស្របគ្នាពីក្រោយ បណ្ដាលឲ្យដួលធ្វើឲ្យប្រជាពលរដ្ឋនៅក្បែរនោះជួយចាប់បានម្នាក់និងម៉ូតូឡែតមួយគ្រឿង ចំណែកបក្សពួកម្នាក់ទៀតស្រវ៉េស្រវ៉ារត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកទៅដាក់ពាក្យបណ្ដឹងនៅអធិការនគរបាលខណ្ឌដូនពេញ និងទទួលបានសម្ភារះដែលបាត់បង់យកទៅវិញផងដែរ ។

បច្ចុប្បន្នជនសង្ស័យម្នាក់រួចនិងម៉ូតូមួយគ្រឿង កំពុងតែឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីសួរនាំចាត់ការបន្តតាមនីតិវិធីច្បាប់៕


ចែករំលែក៖