ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៧ ខែ មិថុនា ឆ្នាំ២០១៧ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានចុះអនុវត្ដតាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុន អ៊ែត វ៉ូត ស្ដីពីការំលោភសិទ្ធចែកចាយស្រាបៀ Budweisr ដែលនាំចូលមកពីប្រទេសចិន ប្រមាណ ៣១៥កេស នៅទីតាំងមួយកន្លែង តាមបណ្ដោយ ផ្លូវលេខ៣៨៤ ឃ្លាំងលេខ២៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ដឹកនាំកម្លាំងដោយលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងមានការសម្របសម្រួលពីលោក លី សុផាណា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
លោកឧត្តមសេនីយ៍ទោ ឡុង ស្រេង បានឲ្យដឹងថា សមត្តកិច្ចរបស់លោកបានអនុវត្តតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន អ៊ែរ វ៉ូត ដែលបានស្រាវជ្រាវរកឃើញថា មានឈ្មួញមួយក្រុមស្តុកទុកស្រាបៀ Budweisr ដែលបម្រុងធ្វើចរាចរណ៍លើទីផ្សារប្រមាណ៣១៥កេស ។ លោក ឡុង ស្រេង បន្តថា ក្រោយពីសមត្តកិច្ចចុះអនុវត្តលើពាក្យបណ្តឹងខាងលើនេះ គូរភាគីទាំងពីរពោលគឺភាគីខាងក្រុមហ៊ុន និងចុងចោទឈ្មួចចិនមួយក្រុម បានចរចារត្រូវរ៉ូវគ្នាប្រគល់ស្រាបៀBudweisr ឲ្យទៅក្រុមហ៊ុនវិញផងដែរ៕ ស រស្មី