ខេត្តបាត់ដំបង ៖ ចាប់តាំងពីមានភ្លៀងធ្លាក់រយៈពេល៤ថ្ងៃជាប់ៗគ្នាបានធ្វើឲ្យ សង្កាត់មួយចំនួននៅក្នុងទីរួមខេត្តបាត់ ដំបងទឹកលិចលង់មិនទាន់ស្រកនៅឡើយទេ ។
តាមការលើកឡើងពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា សង្កាត់ដែលទទួលការលិចលង់ដោយសារទឹកភ្លៀងក្នុងនោះរួមមាន សង្កាត់អូរចារ ,សង្កាត់ទួលតាឯក សង្កាត់ ស្វាយប៉ោ ,សង្កាត់ស្លាកែត សង្កាត់ចំការ សំរោង សង្កាត់រតនៈ និងសង្កាត់ ព្រែកព្រះ ស្តេច ។ ជាក់ស្ដែងនៅចំណុចសង្កាត់រតនះ តែម្តងពេលភ្លៀងមកម្តងៗធ្វើឲ្យលិចផ្លូវ និងផ្ទះពិបាកធ្វើដំណើរចេញចូល ។
ប្រជាពលរដ្ឋលើកឡើងទៀតថា មូល ហេតុដែលបណ្ដាលឲ្យផ្លូវ និងផ្ទះមួយ ចំនួនរងការលិចលង់ដោយសារការសាង សង់និងជួសជុលផ្លូវ កន្លងមកខ្វះការរៀបចំ ប្រព័ន្ធលូដើម្បីរំដោះទឹកចេញ ។
លោក សៀងឯម វ៉ូនស្ហី អភិបាលក្រុង បាត់ដំបងបានបញ្ជាក់ប្រាប់ថា សង្កាត់ដែលទទួលរងការលិចលង់ដោយសារទឹកភ្លៀងមួយចំនួនខាងលើកន្លងមកនេះក្រោមការ ដឹកនាំចុះផ្ទាល់ពីលោក ច័ន្ទ សុផល អភិ បាលខេត្តបាត់ដំបង និងខាងរដ្ឋបាល ក្រុង រួមនឹងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនបាន ខិតខំស្ថាបនា លូ ផ្លូវ និងប្រឡាយបាន ប្រហែល៧៥ភាគរយមកហើយ គឺនៅ សេសសល់តែមួយចំនួនទៀតកំពុងធ្វើ និង ត្រៀមបន្តអនុវត្តទៀត ហើយកិច្ចការទាំង អស់ នេះគឺមាននៅក្នុងផែនការកម្មវិធី វិនិយោគ៣ឆ្នាំរួចហើយ ៕ សហការី