ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃទី៩ ខែ មិថុនា ឆ្នាំ២០១៧នេះ អាជ្ញាធរខេត្តបាន ចាត់ឲ្យមន្ត្រីក្រោមឱវាទ ចាត់ចែងចុះរុះរើសំណង់រឹងមាំមួយរបស់កាស៊ីណូម៉ាកាវថ្មី (New Macau Casino) ដែលមាន ទីតាំងនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះ សីហនុ ដោយយោងតាមលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុលេខ ៣២៧/១៧សជណ ចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ថាសំណង់នោះបានសាងសង់រំលោភលើដីចំណីផ្លូវសាធារណៈឲ្យម្ចាស់ រុះរើដោយខ្លួនឯង ។
បើតាមការឲ្យដឹងពីមន្ត្រីចុះអនុវត្តផ្ទាល់ នៅទីនោះថា លុះត្រាតែអាជ្ញាធរនិងមន្ត្រី ជំនាញចុះទៅទើបខាងម្ចាស់កាសុីណូសុខ ចិត្តវាយសំណង់នោះចោលដោយខ្លួនឯង ។
ទាក់ទងនឹងការប៉ះពាល់ដីសាធារណៈនេះដែរ ប្រជាពលរដ្ឋតែងនិយាយថា អាជ្ញាធរគួរតែយកច្បាប់ទៅអនុវត្តឲ្យបានស្មើៗគ្នា កុំធ្វើចោះៗ ទោះប៉ះអ្នកធំនិងអ្នកមានលុយក៏ដោយធ្វើយ៉ាងម៉េចកុំមើលរំលង ៕ សហការី