ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ខ្យល់គរដួលស្លាប់នៅកណ្ដាលវាលស្រែ

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់ខ្យល់គរដួលស្លាប់នៅកណ្ដាលវាលស្រែ កាលពីវេលាម៉ោង១៦និង២០នាទី ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០១៧ នៅតំបន់អូរតាបែកខាងត្បូង ភូមិកំពង់ក្រសាំង ឃំុតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះឈ្មោះ សំ តុម៉ាឌី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិ ឃុំខាងលេី មុខរបរធ្វេីស្រែ មូលហេតុ ទៅយកគោនៅឯវាលស្រែ បន្ទាប់មកងងឹតមុខដួលស្លាប់ដោយគ្មានអ្នកណាដឹង លុះប្រពន្ធចាំយូរពេក ទៅតាម ឃើញប្ដីដួលស្លាប់នៅនឹងស្រែ ដោយពុំដឹងថាស្លាប់តាំងពីពេលណានោះទេ ។

ក្រោយមកសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ រួចធ្វើកុសល្យវិច័យ ដោយសន្និដ្ឋានថា ស្លាប់ដោយសារខ្យល់គរ រួចក៏ប្រគល់សាកសពឲ្យប្រពន្ធយកទៅធ្វេីបុណ្យតាមប្រពៃណី៕ ប៊ុន រិទ្ធី


ចែករំលែក៖