ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាឆក់សម្ភារៈភ្ញៀវទេសចរណ៍ ៣​នាក់ត្រូវ​នគរបាលចាប់ខ្លួន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ៩ និង ៣០នាទី ស្ថិតនៅចំណុចកែងផ្លូវបេតុងបុរី គុជអាស៊ី ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានករណី ចោរឆក់កាបូបជនបរទេស មួយបានកើតឡើង ក្នុងពេលដែលភ្ញៀវទេសចរណ៍កំពុង ជិះម៉ូតូរឺម៉ក រីឯជនសង្ស័យជិះម៉ូតូម៉ាកស្កុបពី ធ្វើសកម្មភាពឆក់តែម្តង។

ក្រោយពីបានទទួលដំណឹង កម្លាំងការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ សហការ ជាមួយ នគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់លេខ២ បានធ្វើការស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន ៣នាក់៖

ឈ្មោះ ណែម ភារម្យ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ លក់ខោអាវ មានទីលំនៅម្តុំ អិលវី ក្រុម១ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ( អ្នកបើកម៉ូតូ ), ឈ្មោះ សឿង សីហា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មើលផ្ទះឲ្យគេ មានទីលំនៅម្តុំ អិលវី ក្រុម១ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (សមគុំនិត), ឈ្មោះ ជុំ សំណាង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មើលផ្ទះឲ្យគេ មានទីលំនៅ ក្រុម៣ ភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ (សមគុំនិត) និងជនសង្ស័យម្នាក់ទៀតឈ្មោះ ធុន ប៊ុនហុង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ បុគ្គលិកហាង យូតូភា ស្នាក់នៅផ្ទះជួលម្តុំ ក្រោយពេទ្យ ក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បានរត់គេចខ្លួន ។

ជនរងគ្រោះមានគ្នា ២នាក់៖ ១.ឈ្មោះ LITVINOVA VIOLETTA ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិ អ៊ុយក្រែន ជាអ្នកទេសចរណ៍ លិខិតឆ្លងដែនលេខ FF៧១៤២៣២ ស្នាក់នៅ ក្រុម២៤ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ និង២.ឈ្មោះ TERENTYEVA YULIYA ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិ អ៊ុយក្រែន ជា​អ្នកទេសចរណ៍ លិខិតឆ្លងដែនលេខ FE០៧៣០២៩ ស្នាក់នៅ ក្រុម២៤ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។

ក្រោយការចាប់ខ្លួននគរបាលបានដកហូត សម្ភារៈ លិខិតស្នាម របស់ភ្ញៀវទេសចរណ៍បានមកវិញ ព្រមទាំងប្រគល់ជនទៅម្ចាស់វិញរួចហើយផង​ដែរ ។

បច្ចុប្បន្នសមត្ថកិច្ច កំពុងសាកសួរ ប្រមូលព័ត៌មាន ដើម្បីចាត់ការបន្ត ៕ ឆ្លាម សមុទ្រ


ចែករំលែក៖