ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់បន្ដចែកអំណោយមនុស្សធម៏ កញ្ចប់អាហារស្រាយបួសរ៉ាម៉ាឌន ជូនសហគមន៍ឥស្លាម សង្កាត់ច្រាំង ចំរេះទី១ ចំនួន ៥៦០ គ្រួសារ

ចែករំលែក៖

ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានជួបសំណេះសំណាល និងបន្ដផ្ដល់កញ្ចប់អំណោយ អាហារ ស្រាយបួស រ៉ាម៉ាឌន ជូនសហគមន៍ខ្មែរឥស្លាមអ្នក ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ចំនួន ៥៦០គ្រួសារ សម្រាប់ទទួលទានខ្លះក្នុងឱកាសខែបួសរ៉ម៉ាឌន កញ្ចប់អំណោយមនុស្សធម៏នេះ មាន តែ ,ស្ករសរ២គីឡូ,ទឹកដោះ គោ២កំប៉ុង, ទឹកផ្លែឈេី២កំប៉ុង ,ទឹកក្រូច២លីត្រ , ទឹកសេរ៉ូ មួយដប , ត្រីខ២កំប៉ុង ,អូវ៉ានទីន១ ដប។ ពិធីចែកអំណោយមនុស្សធម៏នេះបានប្រព្រឹត្ដទៅ កាលពីរសៀលថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅសង្កាត់ច្រាំងចំរេះទី១ ។

លោក អូស្មាន ហាស្សាន់ បង្ហាញសុទិដ្ឋិនិយមចំពោះសហគមន៍ខ្មែរឥស្លាម សម្រាប់លទ្ឋផលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលទេីបតែកន្លងផុតទៅនេះ សន្លឹកឆ្នោតបានបង្ហាញពីភាពជ័យជំនះរួចទៅហេីយ ពី ៨០ភាគរយ រហូតដល់៩០ភាគរយ ធៀបនឹងសម្លេងគណបក្សប្រឆាំង។

លោក អូស្មាន ហាស្សាន់ ក៏បានកោតសរសេីរដល់សហគមន៍ខ្មែរឥស្លាម ទាំងអស់ ពិសេសបងប្អូន ប្រជាពលរដ្ឋនៅសង្កាត់ច្រាំងចំរេះ ទី១ ទី២និងទី៣ ក៏ដូចជាប្រជាពលរដ្ឋជាទូទៅក្នុងប្រទេស ដែលបានសម្រេចតួនាទីឆន្ទៈរបស់ខ្លួន បានបោះឆ្នោតជ្រេីសរេីសមេដឹកនាំរបស់ខ្លួនក្នុងឃុំសង្កាត់ ហេីយផ្តល់ជ័យលាភី ជូនគណបក្សប្រជាជនកម្ពុជា គឺជាការផ្តល់ជ័យលាភីសម្រាប់ជោគវាសនានូវភាពរុងរឿង ចម្រុងចម្រេីន នេះក៏ជាសញ្ញាណនៃការផ្តល់ភាពជោគជ័យជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតសភាអាណត្តិទី៥ ជាបន្តទៀត ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ក្នុងឱកាសពិធីបួសរ៉ាម៉ាឌន សូមបង្អូនបានប្រកបទៅដោយភាពសម្បូរសមប្បាយ និង មានឱកាសដើម្បីបានសាងនូវអំពើរកុសល្សផលបុណ្យឲ្យកាន់តែច្រើន ជាពិសេសក្នុងពិធីបួសរ៉ាម៉ាឌន សហគមន៍មុស្លិមត្រូវបួសទាំង ការតមពិសារអាហារ ពេថ្ងៃរះ មិនពិសារ ទឹករយៈពេលប្រមាណ១៤ម៉ោងរៀងរាល់ថ្ងៃក្នុងរយៈពេលមួយខែ ហើយក្នុងនោះក៏ត្រូវបន្ថែមការកសាងទង្វើល្អកាន់តែច្រើន ជាមួយក្រុមគ្រួសារ សាច់ញាតិ អ្នក ជិតខាង និងអ្នក្នុងសហគមន៍តែមួយ ជាពិសេសត្រូវធ្វើជា បុគ្គលល្អនិងមានន័យសម្រាប់សង្គមជាតិទាំងមូល ត្រូវចូលរួមរាល់សកម្មភាពនានា ក្នុងសហគមន៍ ត្រូវលះបង់ទាំងកម្លាំង កាយចិត្តដើម្បីបម្រើការងារនានា សម្រាប់សហគមន៍ ៕ សំរិត


ចែករំលែក៖