ព័ត៌មានទាន់ហេតុការណ៍៖

ជាប់រវល់រៀបចំអីវ៉ាន់លក់ដូរទៅផ្ទះ ចោរលួយចកាបូបលុយអស់ជាងពីរពាន់ដុល្លារ

ចែករំលែក៖

ភ្នំពេញៈ អ្នកលក់ដូរពីរនាក់ប្តីប្រពន្ធខណៈជាប់ រវល់ទុកដាក់ឥវ៉ាន់ បម្រុងបិតតូបត្រឡប់ទៅផ្ទះវិញ ហើយពេលងាកទៅមើលកាបូបលុយស្រាប់តែ បាត់មិនដឹងចោរលួចបាត់តាំងពីពេលណាទើបបង្ក ការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅតូបមួយកន្លែង ក្នុងផ្សារដំបូលក្រហម ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រួចក្រោយមកទើបទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ ។

អ្នកលក់ដូរខាងលើបុរសជាប្តីមានឈ្មោះ លឹម គួន អាយុ៤២ឆ្នាំ និងប្រពន្ធឈ្មោះ ផេង សុខលីម អាយុ៤២ឆ្នាំ មានមុខរបរលក់ឥវ៉ាន់ចាប់ហួយ នៅផ្សារដំបូលក្រហម ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ទាំង២នាក់ប្តីប្រពន្ធមានស្រុកកំណើត នៅភូមិស្វាយលើ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានបាត់កាបូបលុយ ដែលក្នុងនោះមានលុយជាង២ពាន់ដុល្លារ អត្តសញ្ញាណប័ណ្ណ២ កាតគ្រីម៉ូតូ១ ទូរស័ព្ទដៃ២គ្រឿង ប័ណ្ណធានាម៉ូតូ១។ ហេតុ

បុរសជាប្តី បានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់និងប្រពន្ធ រវល់រៀបចំឥវ៉ាន់ ដែលពួកគាត់បានដាក់លក់ពេញមួយថ្ងៃ ដើម្បីទុកដាក់កន្លែងដើមវិញ ងាយស្រួលបិតតូប ត្រឡប់ទៅផ្ទះវិញ ។ ខណៈដែលប្រពន្ធរវល់ទុកដាក់ នៅខាងក្នុងតូប គាត់ជាប្តីជាបប្រមូលឥវ៉ាន់ នៅខាងមុខតូបហើយបានទុកកាបូបស្ពាយ នៅក្នុងកន្ត្រកជ័រលើតូប ហើយគាត់នៅឃ្លាតពីកាបូប ចម្ងាយប្រហែលជាង១ម៉ែត្រប៉ុណ្ណោះដើម្បីរៀបចំអីវ៉ាន់ហើយពេលងាកមកមើលវិញស្រាប់តែបាត់កាបូបមិនដឹងចោរលួចរហ័សយ៉ាងដូច្នេះទេ។

ចំណែកស្រី្តជាប្រពន្ធបាននិយាយថា លុយនៅក្នុងកាបូបស្ពាយនោះមានលុយបានពីលក់ដូរទំនិញ ទាំងលុយរៀលនិងលុយដុល្លារ សរុប២ពាន់ដុល្លា អត្តសញ្ញាណប័ណ្ណ២ កាតគ្រីម៉ូតូ១ ប័ណ្ណធានាម៉ូតូ១ និងទូរស័ព្ទចំនួន២គ្រឿង។

ក្រោយពេលកើតហេតុបុរសជាប្តី បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល រដ្ឋបាលចោមចៅ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកមុខជនសង្ស័យ ៕ ប្រាថ្នា


ចែករំលែក៖