ភ្នំពេញ៖ សម្រាប់ស្ថាបត្យករ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យមកពីទូទាំងអាស៊ាន ដែលបានចូលរួមក្នុងពិព័រណ៍ស្ថាបត្យកម្ម និងការតុបតែងកម្ពុជាឆ្នាំនេះ ស្តង់ទំហំ២០១ម៉ែត្រការ៉េរបស់ក្រុមហ៊ុនអេសស៊ីជី ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពជាអ្នកដឹកនាំក្នុងវិស័យសម្ភារៈសំណង់ក្នុងតំបន់ដោយក្រុមហ៊ុនបានតាំងបង្ហាញផលិតផលជាច្រើនរបស់ខ្លួន ក្នុងវិស័យសម្ភារៈសំណង់ ដែលឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់អតិថិជន និងជួយជំរុញការអភិវឌ្ឍប្រទេសកម្ពុជា។
ផលិតផលរបស់ក្រុមហ៊ុនអេសស៊ីជី ត្រូវបានគេទទួលស្គាល់ដោយសារមានភាពច្នៃប្រឌិត ក្នុងការរចនាភាពអាចជឿទុកចិត្តបាន និងគុណភាពខ្ពស់ហើយក្រុមហ៊ុនផ្ដល់នូវជម្រើសផលិតផលពេញលេញ ដែលអាចបំពេញគ្រប់តម្រូវការនៃការសាងសង់អចលនទ្រព្យ តាំងពីដំបូលរហូតដល់ឥដ្ឋការ៉ូនិងរបង។
លោក Pongdhana Dejvittayaporn ប្រធានផ្នែកលក់និងទីផ្សារក្រុមហ៊ុនអេសស៊ីជីស៊ីម៉ងត៍-សម្ភារៈសំណង់ប្រចាំប្រទេសកម្ពុជាបាននិយាយថា “នៅក្រុមហ៊ុនអេសស៊ីជីយើងបន្តអភិវឌ្ឍផលិតផលនិងសេវាប្រកបដោយគុណតម្លៃបន្ថែមខ្ពស់ក្នុងគោលបំណងបម្រើតម្រូវការរបស់អតិថិជនឲ្យបានកាន់តែល្អប្រសើរឡើង។ យើងមានបំណងណែនាំផលិតផលថ្មីៗមកកាន់ទីផ្សារកម្ពុជាជានិច្ច។ ក្នុងពិធីតាំងពិព័រណ៍ស្ថាបត្យកម្មឆ្នាំនេះ អេសស៊ីជីមានមោទនភាពបង្ហាញផលិតផលពិសេសៗជាច្រើន រួមមានអេសស៊ីជីSmartwood ជាផលិតផលឈើសប្បនិម្មិត្តដែលអាចប្រើជំនួសឈើបាន១០០% សមស្របសម្រាប់ពិដាននិងក្រាលជំនួសឥដ្ឋការ៉ូ និងអេសស៊ីជីCelica ដែលជាក្បឿងសេរ៉ាមិចពេញដោយភាពច្នៃប្រឌិត។ លោកបានបន្ថែមថា “ជាមួយនឹងជម្រើសផលិតផលសម្ភារៈសំណង់ដ៏ធំទូលាយបែបនេះ ឥឡូវនេះអតិថិជនអាចសាងសង់ផ្ទះ ឬអាគារទាំងមូលដោយប្រើតែផលិតផល របស់ក្រុមហ៊ុនអេសស៊ីជីដែលនឹងលើកស្ទួយវិស័យសំណង់នៅកម្ពុជាឲ្យឈានឡើងមួយកម្រិតទៀត។”
ស្តង់អេសស៊ីជីមានតាំងបង្ហាញនូវផលិតផលសម្ភារៈសំណង់ច្រើនមុខដែលបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការសាងសង់និងស្ទីលជីវិតរបស់ប្រជាជនកម្ពុជា។ ផលិតផលដែលលេចធ្លោរួមមានអេសស៊ីជី Smartwood ដែលជាផលិតផលឈើសប្បនិម្មិត្តមានលក្ខណៈ ដូចឈើលំដាប់ខ្ពស់ពិតប្រាកដហើយថែមទាំងមានគុណសម្បត្ដិលើសឈើធម្មជាតិទៀតផងដូចជាមិនជៀបទឹក១០០% មិនមានកណ្តៀស៊ីនិងមិនពុកផុយ។ ផលិតផលនេះក៏ងាយស្រួលអារពត់ និងវាយដែកគោលងាយដំឡើង និងសមស្របសម្រាប់ការបំពាក់ទាំងក្នុងនិងក្រៅអាគារ។
អេសស៊ីជីCelica គឺជាផលិតផលដែលបានបង្ហាញវត្តមាន ជាលើកដំបូងក្នុងពិព័រណ៍ស្ថាបត្យកម្មឆ្នាំនេះ។ អេសស៊ីជីCelica គឺជាជំនាន់ថ្មីនៃក្បឿងសេរ៉ាមិចរបស់អេសស៊ីជីដែលមានភ្លីរលកស្អាតសម្រាប់គេហដ្ឋានដ៏ពិសេសរបស់អ្នក។ប្រកបដោយភាពប្រណីត និងគុណភាពល្អបំផុតក្បឿងនេះ អាចធន់នឹងសីតុណ្ហភាពកម្តៅរហូតដល់១១០០ដឺក្រេក្នុងមន្ទីរពិសោធន៍។
ផលិតផលគួរឱ្យកត់សម្គាល់ផ្សេងទៀតរួមមានអេសស៊ីជី Cement board និងអេសស៊ីជីPrestige ។ អេសស៊ីជីCement board គឺសមស្របបំផុតសម្រាប់ការដំឡើងជញ្ជាំងដែលមានទម្ងន់ស្រាលនិងមានពណ៌បេតុង។ផលិតផលនេះច្របាច់បញ្ចូលគ្នានូវភាពខ្លាំងពីស៊ីម៉ង់ត៍ និងឈើធម្មជាតិ។ ដោយលាយបញ្ចូលគ្នារវាងស៊ីម៉ង់ត៍ផតលែនដ៍និងកម្ទេចឈើអេសស៊ីជីCement board មានផ្ទៃរលោងស្អាតដែលត្រូវបានគេកាត់តាមទំហំផ្សេងជាស្រេច និងសមរម្យសម្រាប់ប្រើជាជញ្ជាំងនិងសម្រាប់ក្រាល។ ចំណែកអេសស៊ីជីPrestige វិញគឺជាក្បឿងសេរ៉ាមិចភ្លីលាតលំដាប់ខ្ពស់បំផុត។ ជាមួយនឹងអាយុប្រើប្រាស់យូរ និងភាពទាក់ទាញខ្ពស់ក្បឿងអេសស៊ីជីPrestige ត្រូវបានគេប្រើប្រាស់ យ៉ាងទូលំទូលាយនៅក្នុងគម្រោងអភិវឌ្ឍលំនៅដ្ឋាន និងរមនីយដ្ឋានទេសចរណ៍ល្បីៗនៅប្រទេសថៃ និងទូទាំងតំបន់ដោយសារភាពស្រស់សង្ហាបែបធម្មជាតិ និងគុណភាពអាចជឿជាក់បានរបស់ក្បឿងនេះ៕ វឌ្ឍនា