ព័ត៌មានទាន់ហេតុការណ៍៖

សាលាខណ្ឌដូនពេញ​ បើកកិច្ចប្រជុំស្តីពីបញ្ហាសណ្តាប់ធ្នាប់​សាធារណៈ​ និងបញ្ហាអនាម័យ​ ក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២​ ខែមិថុនា​ ឆ្នាំ២០១៧​ នេះ សាលាខណ្ឌដូនពេញ​ បានបើកកិច្ចប្រជុំស្តីពីបញ្ហាសណ្តាប់ធ្នាប់​សាធារណៈ​ និងបញ្ហាអនាម័យ​ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ​ ដឹកនាំដោយ លោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ដោយបានសម្រេចប្រកាសតែងតាំងនិងធ្វើការផ្លាស់ប្តូរកងកម្លាំងប្រជាការពារនៅតាមគោលដៅមួយចំនួនដែលមានបញ្ហា​ ដើម្បីថែររក្សានៅបញ្ហាសន្តិសុខ​ សណ្តាប់ធ្នាប់សាធារណៈ​ទូទៅជូនប្រជាពលរដ្ឋអោយបានល្អប្រសើរ​ផងដែរ ។

លោកសុខ ពេញវុធ បានឲ្យដឹងទៀតថា ចំពោះបញ្ហាសំរាម លោកបានជំរុញឲ្យខាងតំណាងក្រុមហ៊ុនសុិនទ្រី​ ធ្វើការដឹកជញ្ជូនប្រមូលសំរាមអោយបានទៀងទាត់ទាន់ពេលវេលា​ មិនត្រូវអោយមានការកក់ស្ទះសំរាមនៅតាមដងផ្លូវសាធារណៈ​ ក៏ដូចជាតាមដេប៉ូ​សំរាម​ និងកន្លែងសំខាន់ៗទូទៅ ។

ក្នុងកិច្ចប្រជុំនោះដែរ លោកអភិបាល បានបន្ថែមពីលើការងារ ក្នងនោះដោយបានឧបត្ថម្ភថវិកាចំនួន​ ១០០$​ ទៅដល់ប្រជាការពារម្នាក់ដែលរងគ្រោះថ្នាក់ចររាចរណ៏ក្នុងការធ្វើដំណើរតាមផ្លូវកន្លងមក ផងដែរ ៕ ស ដារ៉ា

 


ចែករំលែក៖