ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌដូនពេញ ចុះសួរសុខទុក្ខមន្រ្តីរបស់ខ្លួនកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ នេះ លោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ លោកស្រី ឌឿ សោភ័ណ មន្ត្រីការិយាល័យអប់រំ និងជាអនុប្រធានគណៈកម្មការឃុំ-សង្កាត់សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ សង្កាត់ផ្សារថ្មីទី២ ដែលបានទទួលរងគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ និងកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

តាមរយៈការចុះសួរសុខទុក្ខនោះ លោកអភិបាល បានជួយឧបត្ថម្ភថវិកាចំនួន ៤០ម៉ឺនរៀល ជូនដល់លោកស្រី សម្រាប់ចូលរួមសម្រាលបន្ទុកចំនាយក្នុងការព្យាបាលនេះផងដែរ។

ជាមួយគ្នានោះដែរ លោកអភិបាល ក៏បានសាកសួរសុខទុក្ខអ៊ុំប្រុសដែលកំពុងសម្រាកព្យាបាលជម្ងឺនៅបន្ទប់រួមជាមួយ និងបានឧបត្ថម្ភថវិកាចំនួន២០ម៉ឺនរៀលដល់គាត់ផងដែរ ៕ស តារា


ចែករំលែក៖