ព័ត៌មានទាន់ហេតុការណ៍៖

ឌុបប្រពន្ធទៅលេងស្រុកត្រូវក្រុមចោរប្លន់ប្រដាប់អាវុធ​យកម៉ូតូបានដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖​ ប្តីប្រពន្ធមួយគូបានជិះម៉ូតូឌុបគ្នាបំណងទៅេលងស្រុកកំណើត ហើយត្រូវបានក្រុមនសង្ស័យប្រដាប់ដោយកាំភ្លើងខ្លីភ្ជង់យកម៉ូតូហុងដាឌ្រឹមសង់ស៊េរីឆ្នាំ២០១៧មួយគ្រឿងគេចខ្លួនបាត់ដោយសុវត្តិភាព។

ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៣ ភូមិស្រែញ សង្កាត់ភ្លើងឆេះរទេះ​ ខណ្ឌពោធិ៍សែនជ័យ។​

ជនរងគ្រោះឈ្មោះសឹុប ចាន់រឿន ៣០ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅភូមិព្រៃទា​ សង្កាត់ចោមចៅ មានស្រុកភូមិកំណើតនៅភូមិជ្រៃឧត្តម​ឃុំក្រាំងតាយន​ស្រុកពាមជ ខេត្តព្រៃវែង​ ប្រពន្ធឈ្មោះ អ៊ឹម ស្រី ៣២ឆ្នាំ​ចុងភៅ(កូនកាំបិត) មានភូមិកំណើតនៅភូមិនៅភូមិទួលក្រសាំង ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ។​

ជនរងគ្រោះជិះម៉ូតូម៉ាកឌ្រីមសង់ សេរ៊ី​២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GI,3997។​

តាមប្រភពព័ត៌មានពីជានរងគ្រោះបាននិយាយថា មុនពេលកើតហេតុ ពួកគាត់បានធ្វើដំណើរ ពីភូមិព្រៃទា​សង្កាត់ចោចៅ ខណ្ឌពោធិ៍សែនជ័យ ហើយជិះតាមបណ្តោយផ្លូវជាតិលេខ៣គោលបំណងទៅស្រុកខាងប្រពន្ធ​នៅខេត្តតាកែវ លុះបើកមកដល់ចំណុចកើតហេតុស្រាប់តែឃើញជនសង្ស័យមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង​តាមពីក្រោយ។​ បន្ទាប់មកជនសង្ស័យ២នាក់បានជិះពាំងធាក់ផ្តួលហើយម្នាក់នៅខាងក្រោយបានដកអាវុធខ្លី​មិនស្គាល់ម៉ាកមកភ្ជង់រូបគាត់ហើយយកសោពីគាត់ជិះត្រឡប់ចូលក្រុងភ្នំពេញបាត់។​

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុសិ៍នគរបាលភ្លើងឆេះរទេះដើម្បីកំណត់សម្គាល់មុខសញ្ញាយកមកផ្តន្ទាទោសតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖