ភ្នំពេញ៖ នារីម្នាក់ ទើបតែស្គាល់គ្នាជាមួយបុរសម្នាក់តាមរយះប្រព័ន្ធបណ្តាញសង្គម facebook ក៏ណាត់គ្នាជួប និងផឹកស្រាបៀរនិយាយគ្នាលេង លុះពេលស្រវឹងស្រឿងៗ ស្រាប់តែបុរសនោះនាំទៅកន្លែងស្ងាត់ វាយប្លន់យកទូរស័ព្ទ និងលុយហើយគេចខ្លួនបាត់។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៨យប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ស្ថិតនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ។
ជនរងគ្រោះឈ្មោះ ម៉ៅ ម៉ារី អាយុ២៥ឆ្នាំមុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិព្រៃស្វាយ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិព្រៃចំបក់ ឃុំឈើទាល ស្រុកស្វាយជ្រំខេត្តស្វាយរៀង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុ គេបានឃើញនារីរងគ្រោះខាងលើដើរម្នាក់ឯង ដោយមានសភាពមិនប្រកក្រតីដោយដៃកាន់អង្អែលមុខ និងមានរបួសសើរស្បែកជាំ(ក្រហមពេញមុខ)។ បន្ទាប់មកប្រជាពលរដ្ឋបានសួរនាំនារីខាងលើ ហើយនារីរងគ្រោះខាងលើដោយនិយាយថា ខ្លួនត្រូវគេដាក់ថ្នាំ យកកាបូបលុយ និងទូរស័ព្ទបាត់ ហើយសួរ អ្វីៗផ្សេងទៀតដោយមិនប្រាប់ ហើយប្រជាពលរដ្ឋសួរនាំនារីខាងលើទៀត ដោយមិនដឹងខ្លួន ម្តងថា ជិះម៉ូតូមក ម្តងខ្លះថា ជិះជាមួយគេមក។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានបន្តទៀតថា ភ្លាមៗនោះពួកគាត់បានវាយខ្ទឹមសឲ្យគាត់ហិតដើម្បីបន្សាបជាតិថ្នាំ ។
តាមប្រភពពីលោកនាយប៉ុសិ៍សង្កាត់សំរោងបាននិយាយថា នារីរងគ្រោះខាងលើមិនមែនត្រូវថ្នាំគេទេ គឺសង្ស័យគឺចាញ់ការលួងលោមគេ។ ក្រោយមមកសមត្ថកិច្ចបានទំនាក់ទំនងទៅក្រុមគ្រួសារដែរ តែមិនអាចទាក់ទងពុំចូល ហើយលោកនាយ ប៉ុសិ៍បាននាំជនរងគ្រោះទៅផ្ទះជួលតែម្តង។
បើតាមប្រភពពី ប្អូនស្រីឈ្មោះ ម៉ៅ ស្រីណុចត្រូវជាប្អូនបង្កើត បាននិយាយថា នៅពេលថ្ងៃរសៀលម៉ោង៤ថ្ងៃដដែល បងស្រីរបស់គាត់គឺមានមិត្តប្រុសម្នាក់ដែលស្គាល់តាម Facebook ដែលទើបនឹងស្គាល់គ្នា បានឆាត ហើយបបួលបងស្រីនាងទៅហូបស្រាក្លែមសាច់ក្រក នៅផ្លូវជាតិលេខ៤ នៅ(កំបូល) ដោយរូបគាត់ទៅជាមួយផងដែរ។
ប្រភពព័ត៌បានបន្តទៀតថា ពេលនាំគ្នាដល់កន្លែងលក់សាច់ក្រក ដោយពួកគាត់ហូបបានបន្តិច នាងក៏បានបបួលបងនាងមកផ្ទះ តែបងស្រីនាងឲ្យនាងមកមុន ដោយប្រាប់ ចាំកន្លះម៉ោងទៀត ពួកគាត់នឹងទៅ វិញហើយ។
នាងបន្តទៀតថា ដោយជនសង្ស័យខាងលើ មានអាខោន(Facebook)ឈ្មោះ ដែន កូនខ្មែរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានសាក់សួររួចរាល់ហើយសមត្ថកិច្ចនិងឲ្យនារីរងគ្រោះសម្រាករង់ចាំព្រឹកចាំស្វាងស្រានឹងទៅដាក់ពាក្យបណ្តឹង នៅប៉ុសិ៍សំរោងក្រោម ៕ សុខាសែនជ័យ