ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាទៅដេកលើផ្លូវរថភ្លើងត្រូវបានរថភ្លើងកិនស្លាប់ភ្លាមៗខ្ទាតដាច់ដៃចេញចម្ងាយប្រមាណ៥០ម៉ែត្រ

ចែករំលែក៖

ខេត្តកំពត ៖ បុរសម្នាក់ស្រវឹងស្រាទៅដេកលើផ្លូវរថភ្លើងត្រូវបានរថភ្លើងកិន ស្លាប់ភ្លាមៗ ខ្ទាតដាច់ដៃចេញចម្ងាយ ប្រមាណ៥០ម៉ែត្រ នៅលើផ្លូវរថភ្លើង ចំណុចផ្លូវបំបែកចូលទៅវត្តអណ្តូងប្រេង ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត កាលពីរំលងអធ្រាត្រឈានចូល​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ។

មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កន សាវឿន ភេទ ប្រុស អាយុ៤៧ឆ្នាំ ជាបុរសពោះម៉ាយ មានកូន៤នាក់ មានទីលំនៅភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ។

ប្រភពដដែលបន្តថា ក្នុងយប់មុនថ្ងៃកើត ហេតុ ថ្ងៃទី១១មានពិធីមង្គលការកូនអ្នកស្រុកនៅក្បែរកន្លែងកើតហេតុ ហើយកាល ពីក្បាលព្រលប់ជនរងគ្រោះបានផឹកស្រាស្រវឹង ។ នៅចន្លោះម៉ោង៣ទៅម៉ោង៤ ទៀបភ្លឺឈានចូលថ្ងៃទី១២ មានរថភ្លើង មួយខ្សែរត់ពីភ្នំពេញទៅខេត្តព្រះស៊ីហនុ។ លុះដល់ព្រឹកឡើង ទើបគេប្រទះឃើញសព ជនរងគ្រោះត្រូវរថភ្លើងកិនស្លាប់នៅលើផ្លូវហើយត្រូវបានប្រជាពលរដ្ឋរាយការណ៍ទៅនគរបាលប៉ុស្តិ៍ឲ្យមកពិនិត្យ ។

កម្លាំងសមត្ថកិច្ចជំនាញក្រុងក៏ចុះមក ពិនិត្យដល់កន្លែងកើតហេតុ ហើយបាន សន្និដ្ឋានថា ជនរងគ្រោះកំពុងអង្គុយបត់ ជើងធំលើផ្លូវរថភ្លើងក្នុងស្ថានភាពស្រវឹងផង ក៏របៀបបាត់បង់ការចងចាំម្តងៗផង ហើយរថភ្លើងបើកមកមិនចាប់អារម្មណ៍ ក៏កិនស្លាប់តែម្តង ពីព្រោះគេពិនិត្យ មើលកន្លែងកើតហេតុគេឃើញជន រងគ្រោះស្រាតខោបត់ជើងធំ និងឃើញ លាមកនៅក្បែរសាកសព ។ នៅពេលរថ ភ្លើងកិនហើយ សាកសពនៅកន្លែងបត់ជើងប៉ុន្តែដាច់ដៃខាងឆ្វេងមួយកំណាត់ខ្ទាតឆ្ងាយពីសាកសព ប្រហែលជាង៥០ម៉ែត្រខាង លិចសាកសព ។

បើតាមប្រភពព័ត៌មានពីអ្នកស្រុកបានឲ្យដឹងថា ជនរងគ្រោះជាមនុស្សធ្លាប់បានបួសរៀនត្រឹមត្រូវក្រោយពីលាចាកសក្ខាបទ ម្តាយឪពុកបានរៀបចំការប្រពន្ធឲ្យ (មិនបានចាំឆ្នាំ) ហើយរួមរស់នៅជាមួយ ប្រពន្ធ រហូតមានកូន៤នាក់ ប្រុស ២នាក់។

ជនរងគ្រោះក៏មានវិវាទក្នុងគ្រួសារត្រូវលែងលះគ្នា ទោះបីតុលាការមិនទាន់កាត់ក្តី ក៏ស្រ្តីខាងប្រពន្ឋឲ្យប្តីចុះចេញពីផ្ទះ ហើយប្រពន្ឋក៏យកប្តីថ្មីមករស់នៅលើផ្ទះធ្វើឲ្យ បុរសរងគ្រោះជាប្តីចាប់ផ្តើមខូចចិត្តទើបចេះផឹកស្រាតាំងពីពេលនោះមករហូតបាត់បង់ការចងចាំស្ទើរតែលែងដឹងខុសត្រូវទៅនាពេលកន្លងមក ។ សព្វថ្ងៃបុរសរងគ្រោះមករស់នៅជាមួយម្តាយចាស់ជរានៅភូមិ អូរតូចខាងលើ ចំណែកកូនៗទាំង៤នាក់ រស់​នៅជាមួយប្រពន្ឋដែលយកប្តីក្រោយ ។

ក្រោយពីពិនិត្យសាកសពរួចសមត្ថកិច្ច បានប្រគល់សាកសព ជូនទៅក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ សហការី


ចែករំលែក៖