ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យចំណាស់ជាប់សង្ស័យជួញដូរគ្រឿងញៀន សមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាមួយវត្ថុតាងថ្នាំញៀនជាក់ស្តែង១៣កញ្ចប់តូច ធំ ហើយនាំខ្លួនមកសាកសួរ កសាងសំណុំឯកសារបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់ ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃ ទី១២ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១១និង៣០នាទី កម្លាំងជំនាញការិយាល័យគ្រឿងញៀនសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង បានចុះបង្រ្កាបករណីគ្រឿងញៀន បានឃាត់ខ្លួនជន សង្ស័យ១នាក់ ស្ថិតនៅ ក្រុម៣៥ ភូមិ០៣ សង្កាត់លេខ០១ ក្រុងខេត្តព្រះសីហនុ ។

ជនសង្ស័យឈ្មោះ ហេង ម៉ៅ ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរ មិនពិតប្រាកដ។

វត្ថុតាងរួមមាន: ម្សៅសរថ្លាចំនួន១២កញ្ចប់តូច និង ១កញ្ចប់ធំ ។

បច្ចុប្បន្នសមតកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕ ឆ្លាម សមុទ្រ


ចែករំលែក៖