ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវឃាត់ខ្លួនជនសង្ស័យ៤នាក់ករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ខេត្តតាកែវ៖ ជនសង្ស័យបួននាក់ក្នុងនោះមានស្រ្តីម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធខេត្តតាកែវ ឃាត់ខ្លួនក្នុងករណីជួញដូរគ្រឿងញៀន។

ហេតុការណ៍ឃាត់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៧ វេលាម៉ោង១៦និង៤០នាទី នៅចំណុចភូមិ តាសូង ឃុំពពែល ស្រុកត្រាំកក ខេត្តតាកែវ ។

ការបង្រ្កាបនេះដឹកនាំដោយលោកវិរៈសេនីយឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ ទទួលបន្ទុកផ្នែកបង្ក្រាបគ្រឿងញៀន ជនសង្ស័យដែលបង្រ្កាបបានមាន ទី ១ ឈ្មោះ ហង់ ស៊ីណា ភេទស្រី អាយុ ២៩ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំខាងលើ ទី២ ឈ្មោះ ចេង ចិន ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរមិនពិតប្រកដ មានទីលំនៅភូមិតាម៉ុច ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ទី ៣ ឈ្មោះ យុន រត្តណៈ ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរមិនពិតប្រាដ មានទីលំនៅភូមិ មរម្យ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ទី៣ ឈ្មោះ ឆាយ លីម៉េក ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអង្គបក្សី ឃុំជើងទង ស្រុកត្រាំកក់ ខេត្តតាកែវ ។

ក្នុងហេតុការណ៍បង្រ្កាបខាងលើនេះ ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា ០២ កញ្ចប់ធំ ទម្ងន់២០,៩០ ក្រាម និងថ្នាំគ្រាប់ WY ៦ គ្រាប់ សំភារៈវេចខ្ចប់មួយចំនួន ម៉ូតូ Honda Dream C125ពីរ គ្រឿង ។ បច្ចុប្បន្នកម្លាំងជំនាញកំពង់កសាងសំណុំរឿងបញ្ចូនទៅតុលាការ ៕ ភ្នំដា


ចែករំលែក៖