ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនអ្នកឆក់ត្រី៣នាក់បញ្ជូនទីសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ជនសង្សយ័៣នាក់ រួមនឹងឧបករណ៍ឆក់ត្រី ត្រូវបានសមត្ថកិច្ចនគបាលខេត្តកំពង់ឆ្នាំងឃាត់ខ្លួនបានខណៈដែលក្រុមនេះកំពុងធ្វើសកម្មភាពឆក់ត្រីក្នុងរដូវហាមឃាត់ ។ ហេតុការខាងលើនេះធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ នៅត្រង់ចំណុចជ្រោយស្លែង ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបាននិយាយឲ្យដឹងថា នៅមុនពេលឈានដល់ការបង្ក្រាបបានមុខសញ្ញាឆក់ត្រីខាងលើនេះ សមត្ថកិច្ចបានទទួលបានព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ពីទីតាំង និងចំណុចដែលក្រុមជនសង្ស័យដែលកំពុងធ្វើសកម្មភាពឆក់ត្រីភ្លាមនោះ កំលាំងនគបាលចរាចរណ៍ផ្លូវទឹកបាននាំកម្លាំងធ្វើសកម្មភាពតាមកាណូតទៅដល់ចំណុចខាងលើនេះ ឃើញក្រុមជនល្មើសកំពុងធ្វើសកម្មភាពជាក់ស្តែងកាណូត១គ្រឿង គ្នា៣នាក់ ។

សមត្ថកិច្ចនគរបាលខាងលើដដែលបានឲ្យដឹងបន្ថែមទៀតថា ភ្លាមៗនោះកំលាំងបានបើកការណូតស្មាច់បុកចូលចាប់ឃាត់ខ្លួនបានជនល្មើសទាំង៣នាក់បានភ្លាមៗ សមត្ថកិច្ច ដកហូតបានកាណូតបាឡាលាស្មាច់១គ្រឿង ក្បាលអាំងវិចទ័រ ៣គ្រឿង ដងឆក់ត្រី៣គូ អាគុយ៤០អាំពែរ៣គ្រឿង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្សយ័ទាំង៣នាក់ ដែលសមត្ថកិច្ចខាងលោកឃាត់បានមាន ១. ឈ្មោះឆន សាត ភេទប្រុស អាយុ១៩ឆ្នាំ ២ ឈ្មោះរ៉ែម ចិត្រ ភេទប្រុស អាយុ១៥ឆ្នាំ ៣ .មានឈ្មោះ ហ៊ីង ហាន ភេទប្រុស អាយុ១៨ឆ្នាំ ពួកគេទាំង៣នាក់រស់នៅក្នុងឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចឲ្យដឹងទៀតថា ជនសង្សយ័ទាំង៣នាក់ខាងលើក្រោយការសាកសួនិងកសាងសំណុំរឿង បញ្ជូនមកការរិយាលយ័ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តត្រូវបានការិយាល័យនគរបាលសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តកំពង់ឆ្នាំងសាកសួរ និងបានកសាងសុំណុំរឿងបញ្ជូនបន្តទាំងមនុស្ស និងវត្ថុតាងទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕ ចន្ថា


ចែករំលែក៖