ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានចុះអនុវត្ដតាមពាក្យបណ្ដឹងរំលោភកម្មសិទ្ធបញ្ញា

ចែករំលែក៖

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ២០១៧ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានចុះអនុវត្ដតាមពាក្យបណ្ដឹងពីក្រុមហ៊ុនមួយដែលក្រុមហ៊ុន សុគន្ធ វឌ្ឍនៈ ត្រេឌីង រំលោភកម្មសិទ្ធបញ្ញា នៅទីតាំងក្រុមហ៊ុន សុគន្ធ វឌ្ឍនៈ មានលក់ផលិតផលថែរក្សាសម្ជស្សលាបបំបាត់មុនជាំនិងអាចម៍រុយ ផ្ទះលេខ១៥៩B តាមបណ្ដោយ ផ្លូវព្រះនរោត្តម សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ដឹកនាំកម្លាំងដោយលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងមានការសម្របសម្រួលពីលោក លី សុផាណា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

លោកឧត្តមសេនីយ៍ទោ ឡុង ស្រេង បានឲ្យដឹងថា សមត្តកិច្ចរបស់លោកបានអនុវត្តតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន គ្រឿងសំអាង ដែលបានស្រាវជ្រាវរកឃើញថា មានឈ្មួញមួយក្រុមស្តុកទុកគ្រឿងសំអាង ដែលបម្រុងធ្វើចរាចរណ៍លើទីផ្សារមួយចំនួន ។

លោក ឡុង ស្រេង បន្តថា ក្រោយពីសមត្តកិច្ចចុះអនុវត្តលើពាក្យបណ្តឹងខាងលើនេះ គូរភាគីទាំងពីរពោលគឺភាគីខាងក្រុមហ៊ុន និងចុងចោទឈ្មួចចិនមួយក្រុម បានចរចារត្រូវរ៉ូវគ្នានិងប្រគល់ឲ្យទៅក្រុមហ៊ុនវិញផងដែរ៕ ស រស្មី


ចែករំលែក៖