ខេត្តកំពង់ធំ៖ នៅវេលាម៉ោង១៤និង១០នាទី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៧ មានករណីស្រ្ដីចំណាស់ម្នាក់ ផឹកថ្នាំកក់បាញ់ស្មៅបណ្ដាលឲ្យស្លាប់នៅភូមិពង្រ ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ចាន់ សុីម ភេទស្រីអាយុ ៥៥ ឆ្នាំ និងប្ដីឈ្មោះមិន រស់នៅភូមិខាងលើ មានជំងឺសសៃប្រសាត បានផឹកថ្នាំបាញស្មៅពេលប្ដីទៅស្រែ គ្មាននរណានៅជាមួយ លុះត្រឡប់មកពីស្រែវិញ ស្រាប់តែឃើញប្រពន្ធដួលសន្លប់ បែកពពុះមាត់ ក្រោយមកឃើញដប់ថ្នាំបាញ់ស្មៅនៅក្បែរនោះ បន្ទាប់មកបានដឹងដល់សមត្ថកិច្ច ៗក៏ធ្វើកុសល្យវិច័យលើ សាកសព ហើយសន្និដ្ឋានថា ស្រ្ដីជនរងគ្រោះស្លាប់ដោយសារ ផឹកថ្នាំបាញ់ស្មៅប្រាកដមែន ពុំមានអ្វីផ្សេងទេ ទើបប្រគល់សាកសពជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ប៊ុន រិទ្ធី