ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមភេរវកម្មIS ប្រកាសបង្ហូរឈាមនៅប្រទេសមហាអំណាចអាមេរិក រុស្ស៊ី និងមជ្ឈិមបូព៌ា

ចែករំលែក៖

ក្រុមភេរវកម្ម IS បានប្រកាសអំពាវនាវដល់ខ្មាន់កាំភ្លើងក្រុមរបស់ខ្លួនបើកការ វាយប្រហារបង្ហូរឈាមនៅតាមប្រទេស មហាអំណាច ក្នុងនោះមានអាមេរិក រុស្សុី និងប្រទេសជាច្រើនទៀតនៅតំបន់មជ្ឈិមបូព៌ាក្នុងខែ Ramadan។

ក្រុមភេរវកម្មបានអំពាវនាវឲ្យបើក ការវាយប្រហារនៅក្នុងខែបួស រ៉ាម៉ាឌន ដែលមានរយៈពេលដល់ទៅ៣០ថ្ងៃ ជាការចាំបាច់បំផុតសម្រាប់អ្នកកាន់សាសនា អ៊ិស្លាម។ នៅក្នុងខែនេះ សាសនិកត្រូវ ហាមប្រាមមិនឲ្យហូប ផឹក ជក់បារី ចាប់ តាំងពីថ្ងៃរះរហូតដល់ថ្ងៃលិចទៅវិញ។ ខែ រ៉ាម៉ាឌនឆ្នាំនេះ ចាប់ពីថ្ងៃទី២៧ ខែឧសភា ដល់ថ្ងៃទី២៤ ខែមិថុនា។

បណ្តាប្រទេសស្ថិតនៅក្នុងគោលដៅ វាយប្រហាររបស់ក្រុមភេរវកម្ម IS រួមមាន ប្រទេសអាមេរិក រុស្ស៊ី ទ្វីបអឺរ៉ុប អូស្ត្រាលី អុីរ៉ាក់ ស៊ីរី អុីរ៉ង់ និងហ្វុីលីពីន។ ប្រទេសទាំង នោះគឺមានក្រុមភេរវកម្មលាក់ខ្លួនរួចរាល់ត្រៀមលក្ខណៈវាយប្រហារគ្រប់ពេលវេលា។

ការអំពាវនាវឲ្យបើកការវាយប្រហារខាង លើត្រូវបានផ្សព្វផ្សាយនៅតាមបណ្តាញ របស់ក្រុម IS កាលពីថ្ងៃទី១២ ខែមិថុនា។ ការប្រកាសខាងលើធ្វើឡើងដោយអ្នកនាំពាក្យក្រុម IS លោក Abi Al Hassan Al Muhajer ។

ឃ្លីបខាងលើរបស់ក្រុម IS ត្រូវបានត្រួត ពិនិត្យបញ្ជាក់ថា ជាការពិត ប៉ុន្តែក្រុមអ្នក ឯកទេសបញ្ជាក់ថា ដូចទៅនឹងសំឡេងនៃការប្រកាសកាលពីមុនរបស់ IS។

បច្ចុប្បន្នក្រុមភេរវកម្ម IS បានបង្កើនការ វាយប្រហារទៅលើប្រទេសជាច្រើនជុំវិញពិភពលោក ពិសេសគឺនៅតំបន់អឺរ៉ុប និង អាស៊ីដោយសារតែទីតាំងរបស់ IS នៅក្នុង ប្រទេសអុីរ៉ាក់ និងស៊ីរី រងការវាយប្រហារជាបន្តបន្ទាប់ធ្វើឲ្យ IS បាត់បង់ទីតាំងជា ច្រើន។

កន្លងមកថ្មីៗ កងកម្លំាងទ័ពស៊ីរី និងកងកម្លាំងសកម្មប្រយុទ្ធគាំទ្រដោយអុីរ៉ង់បានបង្កើនការវាយលុកទៅលើផ្នែកនៃទីក្រុង ដឺរ៉ា គ្រប់គ្រងដោយពួកឧទ្ទាមដែលនេះ ទំនងជាការចាប់ផ្ដើមនៃយុទ្ធនាការដ៏ធំមួយ ដើម្បីដណ្ដើមយកការត្រួតត្រាពេញលេញលើទីក្រុងទាំងមូល នេះបើយោងតាមសម របស់ក្រុមឧទ្ទាម និងប្រជាពលរដ្ឋដែលរស់ នៅទីនោះ។

យោងតាមប្រភពពីរ៉យទ័រចេញផ្សាយកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ថា ការវាយឆ្មក់ និងការវាយប្រហារទម្លាក់ គ្រាប់បែកដ៏ខ្លាំងក្លាធ្វើឡើងជាបន្តបន្ទាប់ទៅលើភាគខាងត្បូងរបស់ទីក្រុងដឺរ៉ា ដែលស្ថិតនៅជាយុទ្ធសាស្ត្រលើព្រំដែនរវាង ប្រទេសហ្ស៊កដានី នឹងទីក្រុងដែលមានការបះបោរប្រឆាំងនឹងប្រធានាធិបតីស៊ីរី បាសា អាល់អាសាដ ដែលបានផ្ទុះឡើងកាលពី៦ ឆ្នាំមុន។

ក្រុមឧទ្ទាម និងពលរដ្ឋក្នុងតំបន់បាន និយាយឲ្យដឹងថា កងទ័ពស៊ីរីនាពេលថ្មីៗ នេះ បានបង្កើនការទម្លាក់គ្រាប់បែកធុង ដែលជាស្គរ ឬស៊ីឡាំងញាត់ពេញដោយ អំបែងគ្រាប់ និងបាញ់រ៉ុក្កែតរាប់រយទៅលើបញ្ជាការដ្ឋានចាស់របស់ទីក្រុងដឺរ៉ា និងអតីត ជំរំជនភៀសខ្លួនដែលស្ថិតនៅក្បែរនោះ។

ប៉ុន្តែកងកម្លាំងទ័ពស៊ីរីតាមសេចក្តីរាយការណ៍មិនបានធ្វើអត្ថាធិប្បាយណាមួយស្តីពីការផ្តុំកម្លាំងទ័ពខ្លួននៅទីក្រុងដឺរ៉ា ឬក៏ការបង្កើនការវាយប្រហារទម្លាក់គ្រាប់បែកតាមអាកាស ទៅលើក្រុមឧទ្ទាមដែលប្រព័ន្ធ ផ្សព្វផ្សាយរដ្ឋស៊ីរី ហៅថាជាភេរវករគាំទ្រដោយបរទេសនោះទេ៕ ម៉ែវ សាធី


ចែករំលែក៖