កោះ Puert Rico មានពលរដ្ឋប្រមាណ ជាង៣,៦លាននាក់ ហើយពលរដ្ឋនៅលើកោះនោះតែងតែថយចុះពីមួយឆ្នាំទៅ មួយឆ្នាំដោយសារតែពលរដ្ឋប្រមាណ ៤៥០.០០០នាក់បានចាកចេញពីកោះ ក្រីក្រនេះទៅរស់នៅសហរដ្ឋអាមេរិក។
ដើម្បីទប់ស្កាត់ការចាកចេញរបស់ពលរដ្ឋ មន្ត្រីដឹកនាំលើកោះនេះបានសម្រេចបោះឆ្នោតប្រជាមតិ និងស្នើសុំចូលជារដ្ឋ ទី៥១របស់អាមេរិក។ ប៉ុន្តែដោយសារតែ ភូមិសាស្ត្រនៅឆ្ងាយពីដែនដីអាមេរិក មិន ដឹងថារដ្ឋាភិបាលអាមេរិកយល់ព្រមឲ្យ Puert Rico ក្លាយជារដ្ឋទី៥១ដែរឬយ៉ាងណានោះទេ?។
ការបោះឆ្នោតប្រជាមតិកន្លងមក មានពលរដ្ឋទៅចូលរួមបោះឆ្នោតទាបបំផុត ដែលមានត្រឹមតែ២៣ភាគរយប៉ុណ្ណោះ។ ប្រជាជន Puert Rico ភាគច្រើនបានបោះឆ្នោតដើម្បីចូលរួមជារដ្ឋទី៥១របស់សហ រដ្ឋអាមេរិក ហើយបញ្ហានេះ សភាអាមេរិក ត្រូវតែសម្រេចចិត្ត ថាតើខ្លួនចង់ពង្រីកព្រំ ដែនជាតិ និងទទួលយកប្រទេស ដែនកោះដែលក្រីក្រមួយនេះឲ្យចូលក្នុងសហភាព ខ្លួនឬយ៉ាងណា?
យោងតាមសារព័ត៌មាន RT ចេញផ្សាយ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ បានឲ្យដឹងដោយផ្អែកតាមការប្រកាស របស់គណៈកម្មាធិការបោះឆ្នោតរដ្ឋហៅ កាត់ថា CEE របស់ព័រតូរីកូ ថាប្រជាជន ប្រហែល ៩៧,១៨ភាគរយ ដែលបានបោះ ឆ្នោត កាលពីថ្ងៃអាទិត្យនោះ គឺពួកគេចង់ប្រែក្លាយជាផ្នែកមួយរបស់សហរដ្ឋអាមេរិក។
CEE បានឲ្យដឹងទៀតថា ក្នុងចំណោម ការធ្វើប្រជាមតិនោះ មានតែ១,៥ភាគរយ តែប៉ុណ្ណោះ ដែលនិយាយថា ពួកគេជ្រើស រើសយកឯករាជ្យ ខណៈ១,៣២ភាគរយ ទៀត និយាយថា ពួកគេចង់រក្សាបូរណ ភាពទឹកដីដើម្បីគ្រប់គ្រងដោយខ្លួនឯងក្នុងសហគមន៍អាមេរិកនេះ។
Puert Rico មានភូមិសាស្ត្រនៅហួស ប្រទេសគុយបា ហៃទី និងដូមីនីខេន មានចម្ងាយឆ្ងាយពីរដ្ឋហ្វ្ល័រីដាសហរដ្ឋអាមេរិក។ ប្រសិនបើអាមេរិកសម្រេចដាក់ Puert Rico ចូលជារដ្ឋទី៥១នោះទឹកដីអាមេរិក នឹងកាន់តែធំឡើង ហើយមានភូមិសាស្ត្រ អំណោយផលសម្រាប់កម្លាំងទាហានជើងទឹកអាមេរិកទៀតផង៕ ម៉ែវ សាធី