ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកឃាត់ខ្លួន ក្រោយឆែកឆេរឃើញថ្នាំញៀន២កញ្ចប់

ចែករំលែក៖

ភ្នំពេញ: ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក ឃាត់ខ្លួន បន្ទាប់ពីឆែក​ឆេររកឃើញ រក្សាទុកសាធារណះញៀន១កញ្ចប់ តូចហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង ១១យប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ​២០១៧ មុខផ្ទះលេខ២១ Eoផ្លូវ១៩៧២ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យទី១មានឈ្មោះ ទិត រ៉ា ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរអូសរទះ ស្នាក់នៅផ្ទះជួលម្ដុំផ្សារដើមគរ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

ជនសង្ស័យទី២មាន​ឈ្មោះ ជា ចាន់ ម៉ារ៉ាឌីភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរអូសរទះ ស្នាក់នៅផ្ទះជួលម្ដុំផ្សារដើមគរ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងម៉ូតូម៉ាក ស៊ុយសុគីនិក ផ្កាឈូកលាយសមួយគ្រឿង ។

បើតាមសម្ដីពីសមត្ថកិច្ចប៉ុស្តិ៍​ទំនប់ទឹកបានប្រាប់អោយដឹងថា មុនកើតហេតុ កម្លាំងសមត្ថកិច្ចចប៉ុស្តិ៍​ទំនប់ទឹកកំពុងល្បាតក្នុងមូលដ្ឋានខណៈពេលនោះក៍ប្រទះឃើញជនសង្ស័យទាំងពីរនាក់ បានជិះម៉ូតូម៉ាក ស៊ុយសុគីនិក ផ្កាឈូកលាយសមួយគ្រឿង ពាក់ស្លាកលេខ1DH.3830 បានធ្វើដំនើរតាមផ្លូវ២៧១ ក្នុងទិសដៅពីត្បូងទៅជើងហើយបានបទចូលមកបុរីសុវណ្ណា ដោយមានការសង្ស័យកម្លាំងបានដេញតាម អោយឈប់ដើម្បីត្រួតពិនិត្យ ឆែកឆេរខ្លួនស្រាប់តែរកឃើញ រក្សាទុកសាធារណះញៀន១កញ្ចប់តូចឃើញដូច្នេះកម្លាំងសមត្ថកិច្ចក៍បាននាំខ្លួន ជនសង្ស័យព្រមទាំងវត្ថុតាងយកទៅធ្វើការ​សាក​សួរនៅប៉ុស្ត៍នគរបាលទំនប់ទឹកផងដែរ ។

ក្រោយពេលកើតហេតុ ជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋានខណ្ឌចំការមនដើម្បីចាត់បន្តតាមនិតិវិធី ៕ ស រស្មី


ចែករំលែក៖