ភ្នំពេញៈ បុរសម្នាក់បាក់ជើងម្ខាង រងរបួសធ្ងន់ធ្ងរ បន្ទាប់ពីបុរសជនជាតិចិនម្នាក់ បានបើករថយន្តហាយឡែនឌ័របោះពួយលឿនទៅបុកបុកម៉ូតូវ៉េវរបស់បុរសនេះកាលវេលាម៉ោងប្រមាណ៧និង២០នាទី យប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចមុខក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តាមបណ្ដោយមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបាន ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជនជាតិចិនមិនស្គាល់ឈ្មោះម្នាក់អាយុជាង៣០ឆ្នាំ បាន បើកបររថយន្តម៉ាកតូយ៉ូតា ហាយឡែនឌ័រ ពណ៌ស្ករមយយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2Y-9282 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តនេះបានបុកជាមួយម៉ូតូម៉ាកហុងដា វ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AZ-7294 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅបញ្ច្រាសគ្នាពីត្បូងទៅជើង បណ្ដាលឲ្យអ្នកបើកម៉ូតូបាក់ជើងម្ខាង និងរងរបួសធ្ងន់ធ្ងរ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសាមុមកដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតបុរសជនជាតិចិនធានាចេញព្យាបាលទាំងអស់។ ចំណែកទាំងរថយន្ត និងម៉ូតូ ក៏ត្រូវសមត្ថកិច្ចនគរបាលវាស់វែង រួចយកទៅរក្សាទុកនៅការិយាល័យនគរបាចរាចរណ៍ផ្លូវគោកគោករាជធានីភ្នំពេញដើម្បីដោះស្រាយនៅពេលក្រោយ ៕ ប្រាថ្នា