ភ្នំពេញ៖ បុរសអ្នករត់ម៉ូតូឌុបម្នាក់ បានចាញ់បោកការលួមលោមបុរសម្នាក់ ដែលទើបតែស្គាល់គ្នារយះពេលខ្លី ហើយបានឲ្យឌុបតាំងពីផ្សារទួលសង្កែរហូតទៅដល់ភ្នំបាសិត ខណ្ឌព្រៃព្នៅ ហើយបានប្រើល្បីចធ្វើជាខ្ចីជិះមួយភ្លេត បែរជាយកទៅបាត់តាំងពី៦ខែមុនរហូតមកដល់ ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ទើបប្រទះឃើញជនសង្ស័យនៅតូបកាហ្វេ ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក៏ឃាត់ប្រគល់ឲ្យសមត្ថកិច្ចចោមចៅ តែដោយសារករណីនោះកើតឡើងនៅទឹកដីខណ្ឌព្រែកព្នៅ ក៏ប្រគល់ឲ្យសមត្ថកិច្ចខណ្ឌព្រែកព្នៅចាត់ការវិញ។
ជនសង្ស័យឈ្មោះស៊ាង ភារម្យ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិចំបោះ ឃុំពោប្រែល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ចំណែកជនរងគ្រោះមិនត្រូវបានបញ្ចេញឈ្មោះទេ ហើយម៉ូតូដែលត្រូវជនសង្ស័យយកទៅបញ្ចាំនោះ ម៉ាកហុងដា ឌ្រឹមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CE 6046 ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ចុងខែធ្នូ ឆ្នាំ២០១៦ ខណៈដែលគាត់កំពុងអង្គុយរង់ចាំម៉ូយម៉ូតូឌុប ស្រាប់តែមានជនសង្ស័យម្នាក់ ដែលធ្លាប់ស្គាល់គ្នារយះពេលខ្លីបានឲ្យរូបគាត់ឌុបទៅខេត្តកំពង់ស្ពឺ ខណៈឌុបទៅដល់ម្តុំភ្នំបាសិត ជនសង្ស័យបបួលចូលរកកន្លែងផឹក ពេលនោះគាត់ក៏ចូលទៅអង្គុយបានបន្តិច ជនសង្ស័យខ្ចីម៉ូតូជិះបន្តិច ពេលនោះស្រាប់តែទៅបាត់រហូតលែងមកវិញ។ ពេលនោះរួបគាត់បានស្វែងរកគ្រប់ទីកន្លែង តែមិនឃើញ រហូតដល់ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ស្រាប់តែប្រទះឃើញជនសង្ស័យកំពុងអង្គុយផឹកកាហ្វេនៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក៏ហៅបងប្អូនចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ ។
ក្រោយពីការឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចបានសាកសួររឿងហេតុ តែដោយសារទីតាំងបានកើតឡើង នៅឯខណ្ឌព្រៃព្នៅ ទើបសមត្ថកិច្ចទំនាក់ទំនងទៅសមត្ថកិច្ចខណ្ឌព្រែកព្នៅយកជនសង្ស័យសាកសួរបន្តវិញ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសរភាពថា ខ្លួនបានកម៉ូតូរបស់ជនរងគ្រោះយកទៅបញ្ចាំចំនួន៤០០ដុល្លារ ៕ សុខាសែនជ័យ