ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាបទីតាំងលក់កាហ្វេបង្កប់ល្បែងជល់មាន់អាប៉ោងបៀរនៅក្នុងសង្កាត់ចោមចៅ

ចែករំលែក៖

 

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយកម្លាំងប៉យស្តិ៍ចោមចៅ ឆ្មក់បង្ក្រាបទីតាំងលក់កាហ្វេមួយកន្លែង ដែលបង្កប់ល្បែងសីុសង បៀរ អាប៉ោង និងសង្វៀនបញ្ជល់មាន់​ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧​ នៅភូមិថ្មគោល សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ​ ឃាត់ខ្លួនមនុស្សចំនួន០៦នាក់ ដកហូតម៉ូតូ១២គ្រឿង មាន់០៥ក្បាល និងដកហូតសំភារៈល្បែងមួយចំនួនទៀត។

លោក ប្រាក់ សុជាតិ អធិការងខណ្ឌបានឱ្យដឹងថា ដោយមានកាបញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់អធិការខណ្ឌ ឲ្យចុះបង្ក្រាបល្បែងសីុសងនៅក្នុងមូលដ្ឋានខណ្ឌឲ្យអស់ ជៀសវាងកើតបទល្មើសផ្សេងៗ ទើបនៅរសៀលកើតហេតុ លោក បានដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងល្បែង សង្វៀនបញ្ជល់មាន់ បាញ់អាប៉ោង និងបៀរមួយកន្លែងដុះស្លែខាងលើតែម្តង។

ក្រោយពីការបង្ក្រាប សមត្ថកិច្ចបាននាំខ្លួនមនុស្សដែលញៀនល្បែងខាងលើទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់កាទៅតាមផ្លូវច្បាប់៕ សុខាសែនជ័យ


ចែករំលែក៖