ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យឃាត់ជនសង្ស័យ៣នាក់រក្សាទុកដែកឆាបក្នុងម៉ូតូ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលផ្នែកអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួន ខណះដែលឆែកឆេរកឃើញដែកឆាបនៅក្នុងម៉ូតូកាលវេលាម៉ោង១និង៣០នាទីយប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។​

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមាន៣នាក់ ទី១ឈ្មោះ អ៊ិន ស៊ិនធូ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ទី២ឈ្មោះ ប៉ិន ធូដាង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ទី៣ ឈ្មោះ តុង កែវកុសល ភេទប្រុស អាយុ២២ឆ្នាំ កម្មកររោងចក្រស្នាក់នៅបន្ទប់ជួលជិតគ្នា។

សមត្ថកិច្ចបានបន្តថា ក្នុងការឃាត់ខ្លួនជនសង្ស័យ៣នាក់ដោយមានដែកឆាប១ដើមដាក់ក្នុងម៉ូតូ ជនសង្ស័យជិះម៉ូតូ១គ្រឿង ម៉ាកស្កប់ពី​ ពណ៌ស លាយផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1CH,4731។​

តាមប្រភពព័ត៌មានពីសមត្ថកិច្ចអន្តរាគមន៍ខណ្ឌពោធិសែនជ័យបាននិយាយថា មុនពេលកើតហេតុ ពួកគាត់ជិះម៉ូតូល្បាតក្នុងភូមិស្រាស្ត ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ លុះល្បាតមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញជនសង្ស័យជិះម៉ូតូមានគ្នា៣នាក់ ហើយជនសង្ស័យខាងលើ​ដោយឃើញសមត្ថកិច្ច ដោយយកដែកឆាប​បោះចោល ហើយបន្ទាប់មកសមត្ថកិច្ចឃើញជនសង្ស័យបោះចោល ហើយបានឃាត់ភ្លាមៗ និងនាំជនសង្ស័យទាំង៣នាក់ខាងលើយកទៅសាកសួរនៅប៉ុសិ៍នគរបាលចោមចៅ។

បើតាមចម្លើយរបស់ជនសង្ស័យបាននិយាយថា នៅមុនពេលកើតហេតុជនសង្ស័យឈ្មោះអ៊ិន សិនធូ បន្ទាប់ពីផឹកស៊ីជាមួយមិត្តភ័ក្រហើយដោយមានជំលោះនឹងគ្នា ក៏បានគេចមកបន្ទប់មុនតែម្នាក់ឯង​ បន្ទាប់មកដោយគិតចង់ទៅលេងនៅឯក្លឹបទើបបបួកៀលមិត្តភ័ក្រ២នាក់ដែលអង្គុយក្រៅផ្ទះក្លិប មិតណាយនៅជិតរោងចក្រ៦ជាន់ផ្លូវវេងស្រេងនិងយកដែកឆាប់ទុកក្នុងឃ្លុបម៉ូតូគ្រាន់ទុកការពារខ្លួនផងដែរ។​

ប្រភពបានបន្តទៀតថា ពេលមកដល់ក្លិប មិតណាយ ដោយនៅក្នុងក្លិប មានមនុស្សចូលច្រើនពេក ហើយបាននាំគ្នាត្រឡប់ទៅវិញបានពាកកណ្តាលផ្លូវត្រូវសមត្ថកិច្ចឃាត់តែម្តង​។​

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមនិងវត្ថុតាងខាងលើបញ្ចូន មកសាកសួរ នៅផ្នែកជំនាញនៃអធិការដ្ធាននគរនបាលខណ្ឌពោធិសែនជ័យដើម្បីបន្តអនុវត្តតាមនីតិវិធី៕ សុខាសែនជ័យ


ចែករំលែក៖