ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចឃុំខ្លួនអ្នកកាសែតបួននាក់ជាបណ្ដោះអាសន្ន

ចែករំលែក៖

ខេត្តរតនគិរី៖ ចៅក្រមសាលាដំបូងខេត្តរតនគិរីបានសម្រេចឃុំខ្លួនអ្នកកាសែតចំនួនបួននាក់បណ្តោះអាសន្ន ពាក់ព័ន្ធករណីកំហែងយកប្រាក់ពីអ្នកដឹកឈើកាលពីរសៀលថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០១៧។

អ្នកកាសែតទាំងបួននាក់នោះរួមមាន៖ ទី១-ឈ្មោះ ច័ន្ទ តារាអ្នកយកព័ត៌មានអង្គភាពTNMអនឡាញ ទី២-ឈ្មោះ យ៉ន ទិត្យហៅទិត្យ ឦសាន ឋានៈនាយករងអង្គភាពយុវនខ្មែរព័ត៌មាន ទី៣-ឈ្មោះ មុី ម៉េងហ៊ុយ អ្នកយកព័ត៌មាន ដំណឹងភ្នំពេញ និងទី៤ឈ្មោះប៉េង សុត្ថារ៉ាក់ អ្នកយកព័ត៌មានឱ្យអង្គភាពCPN TV។

ប្រភពខ្លះបានឱ្យដឹងថា៖ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ មានគេរាយការណ៏ទៅប្រាប់លោកច័ន្ទ តារា ថាមានរថយន្ដសាំយ៉ុងបិតស្គុតខ្មៅដឹកឈើប្រណីតចេញពីខេត្ដស្ទឹងត្រែងឆ្ពោះទៅខេត្តរតនគិរីហើយចូលចតនៅខាងលិចចុងព្រលានយន្ដហោះស្ថិតនៅភូមិ៧មករា ក្នុងសង្កាត់ឡាបានសៀក ក្រុងបានលុង។ប្រភពបានបន្ដឱ្យដឹងទៀតថា៖ នៅម៉ោងជាងពីរសៀលថ្ងៃដដែលនោះអ្នកកាសែតបីនាក់គឺឈ្មោះរ៉ាឈ្មោះហុយនិងឈ្មោះរ៉ាក់បានទៅដល់ហើយឃើញរថយន្ដដឹកឈើនោះចតនៅស្ងៀមនៅមួយកន្លែង ភ្លាមនោះមានបុរសម្នាក់បានស្ទុះចេញមកថាខ្លួនជាម្ចាស់ឡានដឹកឈើនោះហើយប្រាប់អ្នកកាសែតមិនឱ្យថតឡាននោះទេឱ្យត្រឡប់ទៅវិញហើយ ឆ្លៀតឱកាសនោះម្ចាស់ឡានដឹកឈើបានយកប្រាក់ប្រមាណ៦០០ដុល្លារដាក់ចូលទៅហោប៉ៅឈ្មោះរ៉ាជាថ្នូរមិនឱ្យថតឡាននោះ។

ពេលនោះរអ្នកកាសែត ក៏បាននាំគ្នាត្រឡប់ក្រោយរួចចូលផឹកកាហ្វេម្លប់ក្ងោកក្នុងភូមិភ្នំស្វាយសង្កាត់អូរកន្សែង ក្រុងបានលុង ខណះកំពុងផឹកកាហ្វេមិនទាន់អស់ផងស្រាប់តែមានកម្លាំងប៉េអឹមខេត្ដបានទៅដល់ហើយក៏ចាប់វាយខ្នោះរួចបញ្ជូនទៅបន្ទាយប៉េអឹមដើម្បីសាកសួ។ លុះនៅម៉ោងប្រហែលប្រាំល្ងាចថ្ងៃដដែលនោះអ្នកកាសែតម្នាក់ទៀតឈ្មោះ យ៉ន ទិត្យក៏ត្រូវបានកម្លាំប៉េអឹមចាប់ខ្លួនដែរគឺក្រោយពីគេឱ្យក្មេងយកប្រាក់៥០០ដុល្លារបោះចូលក្នុងរថយន្ដរបស់អ្នកកាសែតនោះ។

ក្រោយពីមន្រ្ដីប៉េអឹមនាំខ្លួនអ្នកកាសែតបន្ដបន្ទាប់ចំនួនបួននាក់ និងឃុំខ្លួននៅប៉េអឹមចំនួនពីយប់លុះមកដល់ថ្ងៃទី១៦ខែមិថុនាឆ្នាំ២០១៧គេបានបញ្ជូនខ្លួនពួកអ្នកកាសែតទាំងនោះទៅសាលាដំបូងដើម្បីចាត់កាបន្ដ។

មន្រ្ដីតុលាការខេត្ដបានឱ្យដឹងថា អ្នកកាសែតទាំងបួននាក់ដែលមានឈ្មោះដូចខាងលើនោះត្រូវបានឃុំខ្លួននៅពន្ធនាគារភ្នំស្វាយជាបណ្ដោះអាសន្នដើម្បីបើកការសើបអង្កេតនិងស្រាវជ្រាវបន្ដ។

មន្ដ្រីតុលាការបានបន្ថែមថា ករណីខាងលើនោះបើរកឃើញថាបានពាក់ព័ន្ធដូចកាចោទប្រកាន់ក្នុងពាក្យបណ្ដឹងរបស់ដើមចោទមែនគឺត្រូវមានទោសពីបទកំហែងយកប្រាក់ដែលមានស្ថានទំងន់ទោសពីរឆ្នាំទៅប្រាំឆ្នាំ។ ប៉ុន្ដែប្រភពដោយឡែកបានឱ្យដឹងដែរថា៖ការចាប់ខ្លួនអ្នកកាសែតបួននាក់ដាក់គុកនោះគឺជាការៀបចំរបស់ពួកឈ្មួញរកសុីឈើមួយក្រុមនៅខេត្តរតនគិរីដើីម្បីធ្វើបាបអ្នកកាសែតក្នុងកាបំពេញបេសកម្មនៅខេត្ដមួយនេះ ខណះអ្នករកសុីបទល្មើសឈើក្នុងនោះមានសុទ្ធតែសមត្ថកិច្ច ហើយក៏ជាប្រភពឆ្នាំងបាយបុគ្គលសមត្ថកិច្ចមួយចំនួនផង។ ដូច្នេះអ្នកសារព័ត៍មានត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៍វិជ្ជាជីវៈផងដែរ៕ សហការី


ចែករំលែក៖