ខេត្តកំពត៖ កាលពីវេលាម៉ោង១០ និង៤៥នាទីយប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍បុករនាំងដែកពុះទ្រូងផ្លូវបង្ករដោយបុរសម្នាក់មិនស្គាលអត្តសញ្ញាណ បានបើកម៉ូតូបុករនាំងដែកពុះទ្រូងផ្លូវដោយខ្លួនឯង បណ្តាលអោយរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រង់ចំណុចទល់មុខវិងវេលុយ ខាងជើងភ្លើងស្តុបទៅភ្នំពេញ ខាងត្បូងហ្គារ៉ាសសាំងតេលា ដែលស្ថិតក្នុងភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។
នៅវេលាម៉ោងខាងបានឃើញបុរសម្នាក់វ័យជាង៣០ឆ្នាំ បានបើកបរម៉ូតូបុករនាំងដែកពុះទ្រូងផ្លូវលាន់ដូចរន្ទះខណៈបុកភ្លាមៗនោះជនរងគ្រោះសន្លប់បាត់ស្មារតី ក្រោយពីកើតហេតុភ្លាមៗ ត្រូវបានប្រជាពលរដ្ឋជិតខាងទៅជួយលើក រួចសួរនាំអាសយដ្ជានជនរងគ្រោះបានឆ្លើយប្រាបត្រឹមតែមួយយ៉ាងខ្លីថា ខ្លួនរស់នៅភូមិមានរិទ្ធប៉ុណ្ណោះក៏សន្លប់លេងដឹងខ្លួន។
ជនរងគ្រោះជិះម៉ូតូស្មាស់ បានធ្វើដំណើរពីត្បូងទៅជើងតាមផ្លូវជាតិលេខ៣ទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុបង្កគ្រោះថ្នាក់ដោយខ្លួនឯង ដោយឃើញសភាពធ្ងន់ធ្ងរបាត់បង់ស្មារតី ទើបបងប្អូនប្រជាពលរដ្ឋជិយខាង បានតេរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់ក្រាំងអំពិល មិនបាន១០នាទីផងសមត្ថកិច្ចក៏មកដល់ជួយលើកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកម៉ូតូជនរងគ្រោះ ត្រូវបានកម្លាំងយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ក្រាំងអំពិលបណ្តោះអាសន្ន រងចាំសាច់ញាតិមកទទួល។
គួររំលឹកផងដែរ នៅកន្លែងកើតហេតុត្រូវបានបងប្អូនប្រជាពលរដ្ឋនិយាយរិះគន់ថា រនាំងដែកពុះទ្រូងផ្លូវនេះ ពេលយប់ងងឹតមិនមានភ្លើងតែមិនសូវភ្លឺច្បាស់ ឬក៏មិនមានស្លាកសញ្ញារចំរនាំងផ្លាតអ្វីបំភ្លឺនោះឡើយ ប្រជាពលរដ្ឋបានបន្តថា កន្លែងនេះកន្លងមកធ្លាប់បុកគ្នាជាញឹកញ៉ាប់ណាស់រហូតខ្លះបុករនាំងដែករហូតបែកគ្រាប់ភ្នែកក្លាយជាជនពិការភ្នែកម្ខាងក៏មានដែរ។ ម្យ៉ាងវិញទៀតការបើកភ្លើងបំភ្លឺតាមដងផ្លូវវិញពន្យារពេលដល់ម៉ោង០៧យប់ជាងក៏មានដែរ ចំណែកភ្លើងតាមដងផ្លូវវិញពេលយប់ បើកហើយមិនសូវភ្លឺ ចំពោះបញ្ហាពាក់ព័ន្ធខាងលើនេះដែរ បានធ្វើអោយមានការលំបាកដល់បងប្អូន ប្រជាពលរដ្ឋធ្វើដំណើរនាពេលយប់។
ក្នុងនោះដែរក៏មានមតិបងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់កើតហេតុខាងលើ បានសំណូមពរតាមរយៈអង្គភាពសារព័ត៌មាន ដល់អាជ្ញាធរពាក់ព័ន្ធ ដែលទទួលខុសត្រូវ ជាមួយគ្នានោះដែរ លោក(លាង រឿនសុធី) អភិបាលក្រុងកំពត សូមជួយពិនិត្យនៅបញ្ហាទាំងលើនេះផង ជាពិសេសនោះប្រធានមន្ទីរសាធារណៈការដឹកជញ្ជូនខេត្ត សូមមេត្តាជួយធ្វើយ៉ាងណាចំពោះរនាំងដែកពុះទ្រូងផ្លូវ ដែលមិនមានស្លាក់សញ្ញាចំនាំងផ្លាតសំគាល់ចរាចណ៍នាពេលយប់អោយបានត្រឹមត្រូវផង ដែលជាហេតុធ្វើអោយមានបញ្ហាដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរពេលយប់អោយបានស្រួលផង ៕ សុខ ខេមរា