ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថខណ្ឌដូនពេញ បង្រ្កាបករណីជួញដូរគ្រឿងញៀន បាន២នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់រួមនិងម្សៅក្រាមពណ៍សថ្លាចំនួន ០៩កញ្ចប់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ សហការនិងកម្លាំងអាវុធហត្ថការិយាល័យគ្រឿងញៀនរាជធានីភ្នំពេញ ចុះយុទ្ធនាការបោសសំអាតនិងបង្រ្កាបការជួញដូរគ្រឿងញៀន ជាក់ស្តែងនៅចំណុចផ្លូវរថភ្លើង ដែលជាតំបន់ជនសង្គមងងឹតតែងតែធ្វើសកម្មភាពចែកចាយនិងជួញដូរគ្រឿងញៀនយ៉ាងសកម្ម និងប្រើគ្រប់រូបភាពបន្លំភ្នែកសមត្ថកិច្ច ប៉ុន្តែទោះបីជាយ៉ាងណានៅតែគេចមិនផុតពីសមត្ថកិច្ចនោះឡើយ ។

ករណីចុះបង្រ្កាបគ្រឿងញៀនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១៧និង១៥នាទី ថ្ងៃទី១៩ខែមិថុនា២០១៧ ចំនុចផ្លូវរថភ្លេីង ភូមិ៣ សង្កាត់ស្រះចក អ.ហខណ្ឌដូនពេញ ។

មន្រ្តីកងរាជអាវុធហត្ថមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន០២នាក់នោះទី ១.ឈ្មោះ កែវ វុទ្ធី ហៅ លឹម ធារ៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ ។ ទី២.ឈ្មោះ សូរ សីហាក់ ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ ។ចំណែកវត្ថុតាងចាប់យករួមមានក្រាមសថ្លាចំនួន ០៩កញ្ចប់ ទូរស័ព្ទ ចំនួន០១គ្រឿង ដែកកេះ ចំនួន០២កែវសំរាប់ប្រេីប្រាស់គ្រឿងញៀនចំនួន០២។

ក្នុងប្រតិបត្តិការនេះ មន្រ្តីកងរាជអាវុធហត្ថខណ្ឌដូនពេញ បានសហការជាមួយកងរាជអាវុធហត្ថ ការិយាល័យគ្រឿងញៀនរាជធានីភ្នំពេញ ដោយមានការអនុញ្ញាតិពីព្រះរាជអាជ្ញារងសៀង សុខ ទើបកម្លាំងខណ្ឌបានចុះបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនបានចំនួន២នាក់និងវត្ថុតាងថ្នាំញៀនចំនួន៩កញ្ចប់តូច,រួមទាំងឧបករណ៏ប្រើប្រាស់មួយចំនួន ។

បច្ចប្បន្នជនសង្ស័យខាងលើរួមនិងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ៕ស តារា


ចែករំលែក៖