និស្សិត Otto Warmbier ជនជាតិអាមេ រិក ដែលកូរ៉េខាងជើង បានដោះលែងប៉ុន្មាន ថ្ងៃមុននេះឲ្យមានសេរីភាពវិលត្រឡប់ទៅ កាន់អាមេរិកវិញជួបជុំគ្រួសារក្នុងស្ថានភាព រវើរវាយនោះពេលនេះបានស្លាប់ហើយ។ និស្សិតខាងលើត្រូវកូរ៉េខាងជើងកាត់ទោស ដាក់ពន្ធនាគារពលកម្មជាច្រើនឆ្នាំ។
កាលពីថ្ងៃទី១៩ ខែមិថុនា គ្រួសារ និស្សិត Otto Warmbier បានប្រកាសឲ្យដឹង ថា កូនប្រុសរបស់គត់បានស្លាប់នៅក្នុង មន្ទីរពេទ្យ Cincinnati រដ្ឋ Ohio សហរដ្ឋ អាមេរិក។
សារព័ត៌មានរ៉យទ័របានដកស្រង់សម្តី គ្រួសារ Otto Warmbier មកបញ្ជាក់ថា « ជារឿងអកុសលការធ្វើទុក្ខបុកម្នេញធ្វើ ទារុណកម្មមកលើកូនប្រុសខ្ញុំពីសំណាក់ កូរ៉េខាងជើង គឺមិនទទួលបានលទ្ធផលអ្វី ឡើយក្រៅពីផ្តល់ទុក្ខសោកមកលើគ្រួសារ ខ្ញុំនៅថ្ងៃនេះ»។
Otto Warmbier អាយុ២៣ឆ្នាំ បានស្លាប់ នៅវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី ១៩ ខែមិថុនា ក្នុងមន្ទីពេទ្យ Cincinnati ។ Otto Warmbier បានបង្ហាញខ្លួននៅក្នុង តុលាការទីក្រុងព្យុងយ៉ាង នាឆ្នាំ២០១៦ ក្រោយពេលសមត្ថកិច្ចកូរ៉េខាងជើងចាប់ខ្លួន ពេលបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់កូរ៉េ ខាងជើង។
គ្រួសារ Otto Warmbier បានឲ្យដឹងថា កូនរបស់គាត់រវើរវាយតាំងពីខែមិថុនា ឆ្នាំ ២០១៦ ក្រោយពេលដែលកូរ៉េខាងជើង កាត់ទោសដាក់ពន្ធនាគារពលកម្មរយៈ ពេល១៥ឆ្នាំពីបទលួចយកកូនសៀវភៅស្តី ពីអតីតមេដឹកនាំគីម ជុងអីុល។ កាលពី សប្តាហ៍កន្លងមក កូរ៉េខាងជើងបាន ដោះលែងនិស្សិត Otto Warmbier ឲ្យមាន សេរីភាពវិលត្រឡប់ទៅអាមេរិកវិញដោយ មូលហេតុមនុស្សធម៌។
ឪពុករបស់ Otto Warmbier គឺលោក Fred Warmbier បញ្ជាក់ថា កូនប្រុសរបស់ លោកត្រូវបានរដ្ឋាភិបាលកូរ៉េខាងជើងសួរ ចម្លើយនិងធ្វើទារុណកម្ម ។ លោក Fred Warmbier មិនជឿនូវអ្វីដែលភាគីកូរ៉េខាង ជើងបានបញ្ជាក់នោះទេថា កូនរបស់គាត់ ពុលអាហារ ហើយផឹកថ្នាំងងុយដេក។ ចំណែកគ្រូពេទ្យដែលមើលថែ Otto Warmbier បានបញ្ជាក់ថា មិនមានសញ្ញា ជាតិពុលនៅក្នុងរាងកាយឡើយ ប៉ុន្តែ Otto Warmbier បានបាត់បង់ផ្នែកជាច្រើននៃ ខួរក្បាល។ ការបាត់បង់ផ្នែកជាច្រើននៃខួរ ក្បាល ដោយសារតែបេះដូងឈប់ដំណើរ ការរយៈពេលយូរ ទើបធ្វើឲ្យខួរក្បាលមិន បានទទួលឈាមគ្រប់គ្រាន់ធ្វើឲ្យផ្នែកខួរ ក្បាលមួយចំនួនលែងដំណើរការ»។
នៅពេលនេះដែរ ជំនួយការរដ្ឋមន្ត្រីការ បរទេសអាមេរិកទទួលបន្ទុកអាស៊ីភាគ ខាងកើតបានបញ្ជាក់ថា អាមេរិកមានក្តី បារម្ភយ៉ាងខ្លាំងពីជោគវាសនារបស់ពល រដ្ឋអាមេរិក៣នាក់ផ្សេងទៀតដែលត្រូវកូរ៉េ ខាងជើងចាប់ខ្លួនគឺ Tony Kim, Kim Dong Chul និង Hak song៕ ម៉ែវ សាធី