ខេត្តបន្ទាយមានជ័យ ៖ ឈ្មួញនាំត្រីចូលពី ប្រទេសថៃតាមច្រកទ្វារអន្តរជាតិប៉ោយ ប៉ែត បានត្អូញត្អែរចំពោះសមត្ថកិច្ចទាំង ជំនាញ និងមិនជំនាញ បានបណ្តាក់គ្នា ចាំយកលុយដូចខ្យងតាមដងផ្លូវ ។
ឈ្មួញនាំត្រីបានឲ្យដឹងថា ត្រីដែលនាំ ចូលគឺជាប្រភេទត្រីប្រាសម្រាប់ធ្វើផ្អក ត្រីទីឡាបយ៉ា , ត្រីត្រសក់ និងត្រីលិញហ៊ឺ សម្រាប់ឲ្យក្រពើស៊ី និងឲ្យត្រីឆ្តោ ស៊ីជា អាហារ។ ក្នុងមួយថ្ងៃៗពួកគាត់បាននាំចូលពីប្រទេសថៃ ប្រមាណជាជិត១០តោនដោយក្នុង១តោនទិញពីប្រទេសថៃតម្លៃ១ម៉ឺនបាត។ និយាយរួមបើគិតជាប្រាក់រៀល ទិញចូលក្នុង១គីឡូក្រាម តម្លៃប្រមាណ ១.២០០រៀល ឯលក់ចេញវិញគឺក្នុង១គីឡូ ក្រាម តម្លៃ១៤០០រៀល ។
ឈ្មួញដដែលបន្តថាចំពោះការនាំចូល និងដឹកជញ្ជូនដល់គោលដៅត្រូវចំណាយ ថវិកាសរុប ក្នុង១រថយន្ត បង់ឲ្យសមត្ថកិច្ចអស់ប្រមាណជា១០ម៉ឺនរៀល ក្នុងនោះ មានសមត្ថកិច្ច នគរបាល និងមន្ត្រីជលផលដែលយកក្នុងលក្ខណៈសមរម្យ និងយោគ យល់ដល់ពួកគាត់ដែរ។ ការរកមុខរបរនេះ គឺចំណេញតិច ដោយកាត់ថ្លៃកម្មករទឹកកក និងសោហុយនៃការដឹកជញ្ជូន សឹងតែមិនបាន១គីឡូក្រាម១០០រៀលផង ។
ក្រុមឈ្នួញបន្តទៀតថា ការចំណេញ តូចតាចបែបនេះបើតម្រូវទៅតាមច្បាប់ឲ្យ រត់ច្បាប់ និងបង់ពន្ធតាមច្បាប់ទៀត មិន ចំណេញឡើយ តែបើរដ្ឋកំណត់ឲ្យបង់ពន្ធចូលរដ្ឋក្នុង១ខែពី៣០ទៅ៤០ម៉ឺនរៀល ដើម្បីជួយប្រជាពលរដ្ឋ ដោយពុំចាំបាច់បង់ឲ្យសមត្ថកិច្ចណានោះ គឺអាចទៅរួច ហើយ សុខចិត្តបង់ចូលរដ្ឋវិញព្រោះថាការនាំចូលត្រីនេះ មិនមែននាំចូលបានរាល់តែថ្ងៃនោះទេ គឺអាស្រ័យទៅលើការការកុម៉ង់របស់ ម៉ូយតែប៉ុណ្ណោះ។ ម្យ៉ាងទៀតការនាំត្រីចូល នេះ ដូចជាមិនខុសច្បាប់អ្វីទេ ផ្ទុយទៅវិញ វា ថែមទាំងបានកាត់បន្ថយយ៉ាងច្រើនទៅលើការយកត្រីក្នុងស្រុកធ្វើជាអាហារសត្វ ។
លោក នូវ លាង ប្រធានរដ្ឋបាលជល ផលក្រុងប៉ោយប៉ែតបានឲ្យអ្នកសារព័ត៌ មានដឹងថា ពិតជាមានការនាំចូលត្រីប្រភេទខាងលើពីប្រទេសថៃមកកម្ពុជាសម្រាប់ឲ្យក្រពើ និងត្រីឆ្តោស៊ីពិតមែន តែចំពោះ បញ្ហាដែលថា មានសមត្ថកិច្ចដទៃនៅចាំយកលុយពីឈ្មួញដូចការរៀបរាប់ខាងលើ គឺ លោកមិនដឹងឡើយ ។ ដោយឡែករឿង ដែលថា មន្ត្រីជលផលទទួលប្រយោជន៍ពី ការនាំចូលត្រីខាងលើនោះគឺមិនមានទេ តែមនោសញ្ចេតនាឈ្មួញតែងឲ្យជាសោ ហុ៊យសម្រាប់រត់ឯកសារ ឬថ្លៃសាំងតែ ប៉ុណ្ណោះ។
សូមបញ្ជាក់ថា ការដឹកជញ្ជូនត្រីរបស់ ឈ្មួញ តែងតែត្រូវបានចំណាយថវិកាបង់ ឲ្យសមត្ថកិច្ចតាមផ្លូវជាពិសេសមន្ត្រីជល ផលដែលមានស្នាក់ការ សង្កាត់ ឬផ្នែក នៃ តំបន់នីមួយ ៗ ដោយមិនអាចរំលងបាន ឡើយ ៕ សហការី