ខេត្តសៀមរាប : វេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ អគ្គីភ័យបានឆាបឆេះ តូបរោងជាងជួសជុល ម៉ូតូ និងគោយន្ដ មួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្នក្នុងភូមិឫស្សីធំ ឃុំស្វាយសរ ស្រុកវ៉ារិន ខេត្តសៀមរាប បណ្ដាលឲ្យខូចខាត សម្ភារមួយចំនួនធំ និងខាតបង់លុយកាក់យ៉ាងច្រើន តែគ្មានមនុស្សរងគ្រោះថ្នាក់ដល់ជីវិត។
បើតាមប្រភពព័ត៌មានពី សមត្ថកិច្ចបានឲ្យដឹងថា តូបរោងជាងធ្វើពីឈើ ជញ្ចាំងស័ង្កសី ប្រក់ស័ង្កសីទំហំ4×6 ម៉ែត្រម្ចាស់តូប ឈ្មោះ ឡាន ឡូយ អាយុ27ឆ្នាំ និង ប្រពន្ទឈោ្មះ ហេីយ ហួយ អាយុ25ឆ្នាំ រស់នៅ ភូមិឫស្សីធំ ឃុំ ស្រុកវ៉ារិនខេត្តសៀមរាប ឯ ជនបង្កឈ្មោះ ណក់ រស់នៅក្នុងភូមិឃុំជាមួយ។ ចំណែក សម្ភារខូចខាតមាន ធុងខ្យល់មួយ ម៉ូទ័រកាត់បីគ្រឿង ម៉ូទ័រស្វានបីគ្រឿង ម៉ូតូសង់ សេរីចាស់មួយគ្រឿង ប្រាក់ចំនួនប្រាំ លាន ម្ភៃម៉ឺនរៀល ; ប្រាក់ដុល្លា២០០$ និង គ្រឿងបន្លាស់គោយន្្ត រួមទាំង គ្រឿងបន្លាស់ម៉ូតូត្រូវខូចខាតទាំងស្រុង ព្រមទាំងឆេះក្បាលគោយន្តកន្ត្រៃមួយគ្រឿងជនបង្កមួយគ្រឿងទៀត។
មូលហេតុដែលឆេះគឺបណ្ដាលមកពីម្ចាស់គោយន្ដមិនព្រមឲ្យជាងធ្វើគោយន្ដរបស់ខ្លួនទេ បែរជាធ្វើខ្លួនឯង ដោយជាងប្រាប់ថា កុំឲ្យឆាបដែកបែរទៅរកកន្លែងចាក់សាំង ព្រោះឪពុកកំពុងតែចាក់សាំងលក់ ក្រោយមកជនបង្កបានភ្លេចខ្លួនក៏ឆាប់ចំកន្លែងចាក់សាំងទើបបណ្ដាលឲ្យឆាបឆេះបែបនេះ។
បច្ចុប្បន្ននគរបាលប៉ុស្ដិ៍ ឬស្សីធំ បានហៅជនបង្កមកសួរនាំនិងដោះស្រាយគ្នាតាមច្បាប់៕ ប៊ុន រិទ្ធី