ព័ត៌មានទាន់ហេតុការណ៍៖

សាលក្រម​រឿង​ក្ដី​ព្រហ្មទណ្ឌ​ ប្រកាស​ដោយ​អវត្តមាន​តំណាង​អយ្យការ​

ចែករំលែក៖

ខេត្តកណ្តាល​៖​ សាលក្រម​រឿង​ក្ដី​ព្រហ្មទណ្ឌ​ ត្រូវ​បាន​លោក​ស្រី​ ពេជ​ ម៉ារ៉ែន​ ចៅក្រម​ជំនុំជម្រះ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ ប្រកាស​ដោយ​អវត្តមាន​តំណាង​អយ្យការ​ ។

សាលា​ដំបូង​ខេត្ត​កណ្ដាល​ នៅ​ព្រឹក​ថ្ងៃ​ទី​២២​ ខែ​មិថុនា​ ឆ្នាំ​២០១៧​ លើក​យក​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ​ចំនួន​មក​បើក​សវនាការ​ ដោយ​មាន​លោក​ស្រី​ ពេជ​ ម៉ារ៉ែន​ ជា​ចៅក្រម​ជំនុំជម្រះ​ និង​ លោក​ ហេង​ ផេង​ ជា​តំណាង​អយ្យការ​ ។

ក្រោយ​បញ្ចប់​សវនាការ​ តុលាការ​បាន​ប្រកាស​សាលក្រម​ភ្លាមៗ​ ។​ ជា​ការ​កត់សម្គាល់​ លោក​ស្រី​ចៅក្រម​ ពេជ​ ម៉ារ៉ែន​ ប្រកាស​សាលក្រម​ចំនួន​២សំណុំរឿង​ដោយ​អវត្តមាន​តំណាង​អយ្យការ​ ។​ រីឯ​មួយ​សំណុំរឿង​ទៀត​ ទើប​តំណាង​អយ្យការ​ មក​ដល់​ ។​ ប៉ុន្តែ​ក្រោយ​ការ​ប្រកាស​ចប់​ ក្រឡាបញ្ជី​សវនាការ​ បាន​ប្រាប់​អំពី​លទ្ធផល​នៃ​ការ​ប្រកាស​នេះ​ ជូន​តំណាង​អយ្យការ​ ។

អ្នក​ច្បាប់​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ថ្លែងថា​ បញ្ហា​នេះ​ គឺ​ ចូល​តាម​មាត្រា​២៧​ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ ។​ មាត្រា​នេះ​ចំណុច​ចុងក្រោយ​ ចែង​ថា​ “​ ចៅក្រម​អយ្យការ​ត្រូវ​តែមាន​វត្តមាន​ក្នុង​ពេល​សវនាការ​រឿង​ព្រហ្មទណ្ឌ​ “​ ។​

ពាក់ព័ន្ធ​បញ្ហា​នេះ​ នៅ​ពុំ​ទាន់​អាច​សុំ​ការ​ពន្យល់​ពី​លោក​ ជិន​ ម៉ាលីន​ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ បាន​នៅ​ឡើយ​ទេ​ ដោយសារ​លោក​ជាប់​ប្រជុំ​ ៕​ ចេស្តា


ចែករំលែក៖