ព័ត៌មានទាន់ហេតុការណ៍៖

ទេសចរណ៍ជនជាតិអូស្រ្តាលីម្នាក់គាំងបេះដូងស្លាប់នៅកោះរ៉ុង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មាន​សេចក្តីរាយការណ៍ពីកោះរ៉ុងមកថា៖ ​​​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង០៩:០០នាទីព្រឹក នៅចំណុចរីស៊តឈ្មោះ Secret Paradise ក្នុងភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុង ក្រុង-ខេត្តព្រះសីហនុ មានជនបរទេស១នាក់ (បានគាំងបេះដូងស្លាប់)។

ជនរងគ្រោះឈ្មោះ VOGEL DE ARAUJO ALEXANDRE JOSE ភេទប្រុស សញ្ជាតិ អូស្ត្រាលី កើតឆ្នាំ១៩៥៨ កាន់លិិខិតឆ្លងដែនលេខ M8479322 សុពលភាពដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ និងមានទិដ្ឋាការប្រភេទ e.visa លេខ 101705282340 សុពលភាពដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ជាអ្នកទេសចរណ៍ ទេសចរណ៍។

ស្ត្រីឈ្មោះ FERGUSON DE ARAUJO NICOLE អាយុ ៥៨ឆ្នាំ សញ្ជាតិ អូស្ត្រាលី (ជាប្រពន្ធរបស់ជនរងគ្រោះ ) បានរៀបរាប់ប្រាប់សមត្ថកិច្ចថ៖ គាត់ និងប្តី បានមក​ប្រទេសកម្ពុជា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ ក្នុងគោលបំណងទេសចរណ៍ និងបានមកដល់ខេត្តព្រះសីហនុ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ បានទៅលេងនៅកោះរ៉ុងសន្លឹម រហូតដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៨ ប្តីរបស់គាត់កំពុងដើរលេងតាមឆ្នេរសមុទ្រ ស្រាប់តែមានអាការៈធីងធោង ហើយក៏ដួលនៅលើឆ្នេរ ភ្លាមៗក៏មានអ្នកនៅក្បែរនោះ និងគ្រូពេទ្យ ដែលប្រចាំការនៅកោះរ៉ុងសន្លឹមបានមកជួយសង្គ្រោះដែរ តែមិនអាចជួយបានក៏ដាច់ខ្យល់ស្លាប់តែម្តង។

ការធ្វើកោសល្សវិច្ច័យ របស់លោកវេជ្ជបណ្ឌិត សាកសពនេះស្លាប់ដោយជំងឺគាំងបេះដូង។

សាកសពបានដឹកទៅរក្សាទុកនៅក្រុមហ៊ុនអិុនត្រាក់កូ(ភ្នំពេញ)តាមការសម្រេចពីភរិយាសពនិងស្ថានទូតសាមុី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖