ព័ត៌មានទាន់ហេតុការណ៍៖

អគ្គីសភ័យឆាបឆេះផ្ទះប្រជាពលរដ្នអស់២ខ្នងនៅស្រុកស្ទោង ខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង១៧ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ មានករណីអគ្គីសភ័យឆាបឆេះផ្ទះប្រជាពលរដ្ន នៅក្នុងភូមិម្សាក្រងជើង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា ករណីអគ្គិភ័យឆាបឆេះបណ្ដាលមកពី(ចៅលេងភ្លើង ដាំបាយ)ធ្វើអោយឆេះផ្ទះ២ខ្នង អស់ទាំងស្រុង តែពុំមានគ្រោះថ្នាក់ដល់មនុស្សទេ ។

សមត្ថកិច្ចបញ្ជាក់ថា ទំហំខូចខាត ផ្ទះទំហំ៦ម៉ែត្រគុណ១១ម៉ែត្រ ធ្វើពីឈើ ក្រាលក្តារ ប្រក់ស័ង្គសី ជញ្ជាំងស័ង្គសី ខូចខាតសម្ភាររួមមាន៖ ឆេះអស់លុយដុល្លារ៦០០ដុល្លារ និងសំភារមួយចំនួន ម្ចាស់ឈ្មោះ ភិន ណៃ ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅភូមិឃុំខាងលើ និងឆេះផ្ទះមួយខ្នងទៀតទំហំ៤ម៉ែត្រគុណ៥មែត្រ ធ្វើពីឈើ ក្រាលក្តារ ប្រក់ស័ង្គសី ជញ្ជាំងស្លឹក ។

ប្រភពបន្តថា ពុំមានខូចខាតអ្វីធំដុំនោះទេ ម្ចាស់ឈ្មោះឌៀប ខន ភេទស្រី អាយុ៨២ឆ្នាំ រស់នៅភូមិឃុំខាងលើ។

កំលាំងអាវុធហត្ថ ស្រុកស្ទោង៦នាក់ រថយន្ត១គ្រឿង ម៉ូតូ៣គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រី ឃុន ភារះ មេបញ្ជាការស្រុក ស្ទោង សហការជាមួយបងប្អូនប្រជាពលរដ្ន ជួយពន្តភ្លើង បានទាំងស្រុង៕ ប៊ុន រិទ្ធី


ចែករំលែក៖