ព័ត៌មានទាន់ហេតុការណ៍៖

Asus Vivobook S មានរាងស្ដើងជាជំនាន់ទី 7 មានតម្លៃត្រឹមតែ $700 ប៉ុណ្ណោះ

ចែករំលែក៖

Asus ទើបតែដាក់បង្ហាញ VivoBook S ថ្មីស្រឡាងរបស់ខ្លួនដែលហៅកាត់ S510 ក្នុងថ្ងៃនេះដែលមាន Intel Core i7 processor ជំនាន់ទី 7 ហើយដំនើរការដោយ Windows 10 និងត្រូវបានរចនាឡើងដើម្បីមើលទៅដូចគ្នា MacBook Air ។ Laptop ម៉ូដែលថ្មីនេះមានទំងន់ 3.3 ផោន និងកំរាស់ 7.8 មម។ អេក្រង់របស់ VivoBook S មានទំហំ 15 អ៊ីញ Full HD ជាមួយនឹង resolution 1920 x 1280 ប្រើបានទាំងProcessor Intel Core i7-7500U និង i7-7200U (អាស្រ័យលើម៉ូដែល) ចំពោះ RAM មានទំហំ 8 GB និងមានរន្ធដោត USB -C, USB ប្រភេទ A, USB 2.0, រន្ធ HDMI, រន្ធកាស jack ។ ទំហំ storage របស់វាមានដល់ទៅ 1TB (អាស្រ័យលើម៉ូដែល) ប្រើជាមួយ Windows 10 Home និងមានរួមបញ្ចូលទាំង SD card reader ។ វាចាប់ផ្តើមនៅតម្លៃ 699 ដុល្លារនិងអាចឡើងដល់ទៅ 799 ដុល្លារសម្រាប់ដំណើរការល្អប្រសើរជាងមុននិងមានទំហំផ្ទុកច្រើនទៀត។ Asus Vivobook S នេះអាចរកបាននៅតាមហាង Asus online store , ABT, B&H, Computer Upgrade King, និង Newegg ។

ក្រុមហ៊ុន Asus បានបង្ហាញជាផ្លូវការនូវម៉ូដែល VivoBook S របស់ខ្លួននៅក្នុង Computex នៅឆ្នាំនេះ។ យើងបានរកឃើញថាអេក្រង់មើលទៅមិនសូវល្អទេ ប៉ុន្តែសម្រាប់តម្លៃវាហាក់ដូចជាមិនអីទេ។ លើសពីអ្វីផ្សេងទៀតទម្ងន់និងតម្លៃប្រហែលជាអ្វីដែលមនុស្សចាប់អារម្មណ៍ ៕ ហេង លក្ខិណា


ចែករំលែក៖