ព័ត៌មានទាន់ហេតុការណ៍៖

ឡាន៣គ្រឿងបុកបន្តកន្ទុយគ្នារងខូចខាតយ៉ាងដំណំ

ចែករំលែក៖

 

រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នារងខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្ត៣គ្រឿង បុកបន្តកន្ទុយគ្នា ខណៈដែលមានរថយន្តខាងមុខព្យាយាមជាន់ហ្វ្រាំងឈប់ ដោយសាររថយន្ត២គ្រឿងខាងមុខ អកហ្សើនឹងម៉ូតូឆ្លងកាត់លើទ្រូងផ្លូវរងរការខូចខាងយ៉ាដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ បានកើតឡើងកាលពីម៉ោង១៣និង០០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចមុខ(ឃ្លាំងអាស៊ី71) លើកំណាត់ផ្លូវម៉ុងរិទ្ធី ភូមិពោងពាយ សង្កាត់ភ្នំពេញ ខណ្ឌសែនសុខ។

រថយន្តរងគ្រោះដែលរងការខូចខាតនោះ១ម៉ាកហីុយានដាយមួយតោនកន្លះពណ៍ខៀវលាយសដឹកអីុវានចាបហួយពាក់ស្លាកលេខភ្នំពេញ3C-4867បើកបរដោយយុវជនម្នាក់ឈ្មោះ សុ រ៉ាវុធ ភេទប្រុសអាយុ៣០ឆ្នាំស្នាក់នៅសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យចំណែកម្ចាស់រថយន្តម្នាក់ទៀតឈ្មោះ ឡិក សាថន ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅបុរីពិភពថ្មីសំរោងអណ្តែតសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ជាម្ចាស់រថយន្តឡិចសីុស៥៧០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-6566 និងម្នាក់ទៀតឈ្មោះ យ៉ង់ យេ ភេទប្រុស អាយុ៤៥ឆ្នាំ មានស្រុកកំណើតនៅភូមិក្សាម ឃុំក្សាម ខេត្តកំពង់ឆ្នាំងជាម្ចាស់រថយន្តម៉ាកតូយូតា កាមរីឆ្លាម ពណ៌ស្ក ពាក់ស្លាក់លេខ ភ្នំពេញ 2L8095​។​

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុ មានម៉ូតូមួយគ្រឿងមិនចាំម៉ាក បើកឆ្លងកាត់លើផ្លូវនៅចំណុចខាងលើ ពេលនោះ មានរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស ៤៧០ ពណ៌ស មិនចាំស្លាកលេខ ហើយមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ មិនចាំស្លាកលេខ បើកបរពីក្រោយ តាមផ្លូវម៉ុងឫទ្ធី ក្នុងទិសដៅពីលិចទៅកើតហើយរថយន្តរងគ្រោះទាំង៣គ្រឿង បើកបរពីក្រោយ ខណៈមកដល់ចំណុចកើតហេតុខាងលើ រថយន្តទាំង២គ្រឿងដែលកំពុងបើកបរខាងមុខនោះ បានអកហ្សើនឹងម៉ូតូបើកឆ្លងកាត់នោះ រថយន្តខាងមុចគេបានជាន់ហ្វ្រាំងឈប់ធ្វើឱ្យរថយន្តរងគ្រោះទាំង៣គ្រឿងជាន់ហ្វ្រាំង ក៏បុកតកន្ទុយគ្នាទាំង៣គ្រឿងរងការខូចខាតទាំងមុខ ទាំងក្រោយយ៉ាងដំណំ តែមិនបណ្តាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ។​

ក្រោយកើតហេតុ រថយន្តទាំង២គ្រឿងដែលបើកបរនៅខាងមុខនោះ បានបើករត់គេចខ្លួនបាត់បន្សលទុកតែរថយន្តរងគ្រោះទាំង៣គ្រឿងនៅនឹងកន្លែងកើតហេតុ។​

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅកន្លែងកើតហេតុវាស់វែង និងយករថយន្តទាំង៣គ្រឿងដាក់មកម្ខាងផ្លូវរួចប្រគល់ឲ្យទៅចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីរង់ចាំការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ តុង សីហា


ចែករំលែក៖