ព័ត៌មានទាន់ហេតុការណ៍៖

ខ្លាំងប៉ះខ្លាំងផឹកសុីីទាស់សម្តីវាយគ្នាប្រ៉ាវរងរបួសទាំងសងខាង ចុងក្រោយសមត្ថកិច្ចដាក់ខ្នោះទាំងពីរ

ចែករំលែក៖

ភ្នំពេញ៖ ខ្លាំងប៉ះខ្លាំងផឹកសុីីទាស់សម្តីវាយគ្នាប្រ៉ាវរងរបួសទាំងសងខាង ចុងក្រោយសមត្ថកិច្ចដាក់ខ្នោះទាំងពីរ ។

ករណីនេះកើតឡើងនៅម៉ោង ២២និង២៥នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ នៅក្នុងភូមិសហគមន៍សែនសុខ១ ផ្លូវលំ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ភាគីទី១ ឈ្មោះ យឹម ធារី ហៅ ណេត អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងភូមិសហគមន៍សែនសុខ១ ផ្លូវលំសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ភាគីទី២ ឈ្មោះ ផុន ចាន់ធួន អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងភូមិសហគមន៍សែនសុខ១ ផ្លូវលំ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

សមត្ថកិច្ចបន្តទៀតថា កន្លងមកជនទាំង២នាក់ខាងលើ ធ្លាប់មានទំនាស់នឹងគ្នា ប៉ុន្តែមិនដែលប្រើហិង្សាឡើយ លុះដល់យប់កើតហេតុ ខណៈដែលភាគីទី១កំពុងអង្គុយផឹកស៊ីនៅមុខផ្ទះ២នាក់បងប្អូន ស្រាប់តែភាគីទី២បានដើរកាត់ ហើយបាននិយាយ ដៀមឌាមឲ្យភាគីទី១ថា «ពួកហែ្អងប៉ុណ្ណឹង ចង់ធ្វើអីអញ» ពេលនោះភាគីទី១ បានដើរចេញទៅ ក៏វាយគ្នាប្រ៉ាវតែម្តងបណ្តាលឲ្យរងរបួសរៀងៗខ្លួន ដោយភាគីទី១ខៀវភ្នែកម្ខាង និងភាគីទី២បែកក្បាលផ្នែកខាងក្រោយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅអត្តរាគមន៍ និងឃាត់ខ្លួនអ្នកទាំង២នាក់ មកប៉ុស្តិ៍ដើម្បីសាកសួរ ប៉ុន្តែពេលមកដល់ប៉ុស្តិ៍ ភាគីសងខាងជជែកតឹងសរសៃកយកត្រូវរៀងៗខ្លួន ក្រោយមកនគរបាលប៉ុស្តិ៍ឃ្មួញបានបញ្ជួនយុវជនជើងខ្លាំងទាំងពីរនាក់នោះ មកអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការបន្ត៕ តុង សីហា


ចែករំលែក៖